រៀនថែទាំបេះដូងរបស់អ្នកឡើងវិញដោយអនុវត្តប៉ុន្មានជំហាននេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រៀនថែទាំបេះដូងរបស់អ្នកឡើងវិញដោយអនុវត្តប៉ុន្មានជំហាននេះ

10/02/2018
សុខភាព​បេះ​ដូង​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ មិន​ថា​តែ​ចំពោះ​មនុស្ស​ចាស់​ទេ ​ក្មេង​ៗ​ក៏​ត្រូវ​យល់​ដឹង​ពី​ការ​ថែ​ទាំ​ដែរ។ ​
​ជំហាន​ទាំង ​៥ ​នៃ​ការ​ថែ​ទាំ​សុខភាព​បេះដូង​របស់​អ្នកមានដូចខាងក្រោមនេះ៖

១. ញ៉ាំ​អាហារ​ដែល​សម្បូរ​ជាតិ​អូម៉េហ្គា ​៣
​អាហារ​ដែល​សម្បូរ​ជាតិ​អូម៉េហ្គា ​៣ ​មាន​ដូច​ជា​ ត្រី​សាល់ម៉ុន ​ប្រេង​អូលីវ ​គ្រាប់​អាល់ម៉ុន ​ផ្នែក​ក្រហម​នៃ​ស៊ុត។​ល។ ​ត្រូវ​បរិភោគ​អាហារ​ទាំង​អស់​នោះ​ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ​៩០០ ​មីលី​ក្រាម​ ក្នុង​មួយ​ថ្ងៃ​ ទោះ​បី​អ្នក​ស្ថិត​លក្ខ​ខណ្ឌ​សម្រក​ទម្ងន់​ក៏​ដោយ។
រូបតំណាង
២. ចំណាយ​ពេល​ដើរ
ត្រូវ​ចំណាយ​ពេល​ដើរ​ហាត់​ប្រាណ​ឱ្យ​បាន​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍ ​ហើយ​ក្នុង​ម្តង​ៗ​ត្រូវ​ឱ្យ​បាន​ប្រហែល​មួយ​ម៉ឺន​ជំហាន។

៣. រក្សា​សម្ពាធ​ឈាម
សម្ពាធ​ឈាម​គឺ​ជា​អ្នក​រួម​ចំណែក​សំខាន់​នៃ​ជំងឺ​បេះដូង។ ​មិន​ថា​អ្នក​ប្រើ​វិធី​យ៉ាង​ណា​ទេ ​ត្រូវ​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​មាន​កម្រិត ​១១៥/៧៥ (Systolic/Diastolic)។

៤. តាម​ដាន​កូឡេស្តេរ៉ូល​ក្នុង​ឈាម
កូឡេស្តេរ៉ូល​កើន​ឡើង​អាច​បណ្តាល​មក​ពី​ ការ​ជក់​បារី ​ញ៉ាំ​អាហារ​ដែល​មាន​ខ្លាញ់​ច្រើន​ជា​ដើម។ ​អ្នក​អាច​ធ្វើ​លំហាត់​ប្រាណ ​ឬ​ញ៉ាំ​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព ​ដើម្បី​ឱ្យ​កម្រិត​កូឡេស្តេរ៉ូល​នៅ​ក្រោម​ ៧០។

៥. ការ​ធ្វើ​សូណា
បើ​អាច​គួរ​ចំណាយ​ធ្វើ​សូណា​ឱ្យ​បាន ​៤ ​ដង​ក្នុង​មួយ​សប្តាហ៍ ​(ក្នុង​ម្តង​ឱ្យ​បាន​ ២០​នាទី)៕
ទន្ទឹម​នឹង​ការ​អនុវត្ត​ជំហាន​ខាង​លើ​ សូម​កុំភ្លេចធ្វើឱ្យ​ខ្លួនឯងរីករាយ​និង​មាន​ស្នាមញញឹម​ជា​ប្រចាំផង!


ប្រភព៖ success ប្រែ​សម្រួល៖ ឡៃហ៊ាង