អាការៈឈឺក្បាលជារោគសញ្ញាមួយដែលមនុស្សទូទៅឧស្សាហ៍ជួបប្រទះ ប៉ុន្តែតើអ្នកធ្លាប់សង្កេតដែរទេ ជាទូទៅអ្នកឈឺត្រង់ផ្នែកណាមួយនៃក្បាលខ្លាំងជាងគេ? ខាងក្រោមនេះជាការបកស្រាយពីអាការៈឈឺក្បាលទាំង ៣យ៉ាង៖
១. ឈឺផ្នែកខាងមុខ (បរិវេណថ្ងាស)
វាបណ្តាលមកពីការកន្ត្រាក់រវាងសាច់ដុំកញ្ចឹងក និងសាច់ដុំក្បាល ដែលការកន្ត្រាក់នេះកើតឡើងដោយសារតែអ្នកញ៉ាំមិនបានគ្រប់គ្រាន់ នឿយហត់ឬស្ត្រេសជាដើម។ មានពេលខ្លះទៀតជំងឺផ្តាសាយ ការជក់បារី ការផឹកស្រា ក៏អាចបណ្តាលឱ្យការឈឺប្រភេទនេះកើតឡើងផងដែរ។
២. ឈឺមួយចំហៀងក្បាល
អាការៈប្រភេទនេះធ្វើឲយើងមានអារម្មណ៍ចង់ក្អួត។ វាអាចបណ្តាលមកពីការរងនូវសម្ពាធសំឡេង ពន្លឺ និងក្លិនខ្លាំងពេក។ ពេលខ្លះការគេងលើសម៉ោងក៏អាចធ្វើឲអ្នកឈឺក្បាលមួយចំហៀងដែរ។
៣. ឈឺចេញពីរង្វង់ភ្នែក
អ្នកមានអារម្មណ៍ក្តៅចេញពីរង្វង់ភ្នែកហើយឈឺចាប់ខ្ទោកៗទៅផ្នែកក្បាលមួយចំហៀង។ អាការបែបនេះគឺកើតឡើង ៦៥%ចំពោះអ្នកដែលចូលចិត្តជក់បារី។
ជាការរំឭក ប្រសិនបើអ្នកជួបបញ្ហាទាំងនេះញឹកញាប់ សូមប្រញាប់ទៅពិភាក្សាជាមួយគ្រូពេទ្យភ្លាម មិនអាចចេះតែប្រើថ្នាំផ្តេសផ្តាសឡើយ៕
ប្រភព៖ Providr ប្រែសម្រួល៖ ឡៃហ៊ាង
