រឿង ៧ យ៉ាង​មនុស្ស​ចូល​ចិត្ត «សិច» គិត​ថា​ជា​រឿង​ពិត ប៉ុន្តែ​ជាក់​ស្ដែង​មិនមែន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រឿង ៧ យ៉ាង​មនុស្ស​ចូល​ចិត្ត «សិច» គិត​ថា​ជា​រឿង​ពិត ប៉ុន្តែ​ជាក់​ស្ដែង​មិនមែន

10/02/2018
មនុស្ស​មួយ​ចំនួន​ដែល​ចូលចិត្ត​សិច​តែងតែ​គិត​ថា រឿង ៧ យ៉ាង​ខាងក្រោម​នេះ​ពិតជា​ត្រឹមត្រូវ តែ​ជាក់ស្ដែង​មិនមែន​បែប​នោះ​ឡើយ។ ៧ រឿង​នោះ​មាន​ដូចជា៖

១.បុរស​គិត​អំពី​ការ​រួមភេទ​រៀងរាល់ ៧ វិនាទី​ម្ដង?

ប្រសិនបើ​បុរស​គិត​អំពី​ការ​រួមភេទ​រៀងរាល់ ៧ វិនាទី នោះ​មាន​ន័យ​ថា​ប្រហែល ៨ ០០០ ដង​ក្នុង​ មួយ​ថ្ងៃ។ តែ​បើ​យោង​តាម​វិទ្យាស្ថាន Kinsey បាន​ឲ្យ​ដឹង​ថា​បុរស ៥៣ % បាន​និយាយ​ថា​ពួកគេ​គិត​អំពី​ការ​រួមភេទ​ច្រើនដង​ក្នុង​មួយ​ថ្ងៃ ហើយ ៤៣ ភាគរយ​បាន​និយាយ​ថា​វា​មាន​ពីរ​បី​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍។
រូបតំណាង
២.​យក​គំរូ​តាម​ខ្នាត​ស្បែក​ជើង?

ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ទំនាក់ទំនង​រវាង​ទំហំ​លិង្គ និង​ទំហំ​ស្បែកជើង​បុរស​វា​មិន​មាន​អ្វី​ពាក់ព័ន្ធ​គ្នា​ឡើយ។

៣.បុរស​មាន​អារម្មណ៍​លើ​នារី​ផ្សេង​គ្នា?

យោង​តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ៨០% នៃ​ស្ត្រី​មាន​ចេតនា​ផ្លូវ​ភេទ​អំពី​មនុស្ស​ដែល​មិនមែន​ជា​ដៃគូ​របស់​ពួកគេ ធៀប​ទៅ​នឹង​បុរស​មាន ៩៨%។

៤.ស្ត្រី​មិន​សូវ​ចាប់​អារម្មណ៍​ចំពោះ​ការ​រួមភេទ?

ទោះបី​ជា​ស្ត្រី​មាន​ការ​គិត​អំពី​ការ​រួមភេទ​តិច​ជាង​បុរស​ក៏ដោយ (ការ​ស្រាវជ្រាវ​របស់ Kinsey ខាង​លើ​បាន​រក​ឃើញ​ថា ១៩% នៃ​ស្ត្រី​គិត​អំពី​ការ​រួមភេទ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ហើយ ៦៣% គិត​អំពី​វា​ច្រើន​ដង​ក្នុង​មួយ​សប្ដាហ៍) នោះ​មិន​មាន​ន័យ​ថា ស្ត្រី​ចង់​រួមភេទ​តិច​ជាង​មុន​ទេ។ យោង​ទៅ​តាម​ការ​ស្ទង់​មតិ​មួយ​ទៀត​បាន​បញ្ជាក់​ថា ប្រហែល ៥៣% នៃ​ស្ត្រី​មិន​បាន​រួមភេទ​ច្រើន​ដូច​ដែល​ពួកគេ​ចង់​បាន​នោះ​ទេ។

៥.ការ​ញ៉ាំ​អយស្ទ័រ​នឹង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍?

តើ​អ្នក​ដឹង​ទេ​ថា​អារម្មណ៍​សិច​កើត​មាន​ឡើង​ក្រោយ​ទទួល​ថាមពល Aphrodisiac នៃ​អាហារ? អយស្ទ័រ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ធាតុ (ទឹក ប្រូតេអ៊ីន កាបូអ៊ីដ្រាត ជាតិ​ខ្លាញ់​ជា​ដើម) ដែល​មិន​មាន​ឥទ្ធិពល​ជំរុញ​ដល់​ការ​រួមភេទ។

៦.ស្រោមអនាម័យ​ពីរ​ជាន់​ផ្ដល់​ការ​ការពារ​កាន់​តែ​ប្រសើរ?

នៅ​ប្រទេស​ខ្លះ​វា​ជា​ទម្លាប់​ធម្មតា ដែល​ប្រើ​ស្រោម​អនាម័យ ២ ជាន់ ដើម្បី​ជៀសវាង​ជំងឺ​កាមរោគ​ក៏​ដូច​ជា​ការ​មាន​ផ្ទៃពោះ​ដែល​មិន​ចង់​បាន។ អាជ្ញាធរ​សុខាភិបាល​ភាគច្រើន​មិន​យល់​ស្រប​នឹង​រឿង​នេះ​ទេ តែ​វា​បង្កើន​ហានិភ័យ​ដោយសារ​ការ​ពាក់​ស្រោមអនាម័យ​ពីរ​ជាន់​នេះ​ទៅ​វិញ ព្រោះ​វា​កកិត​ខ្លាំង។
រូបតំណាង
៧.ស្ត្រី​មិន​បញ្ចេញ​ទឹកកាម?

អ្នក​វិទ្យាសាស្ត្រ​បាន​ពន្យល់​ថា​ការ​ប្រមូល​ផ្ដុំ​សារធាតុ​រាវ​ៗ​នៅ​ពេល​រួមភេទ ឬ​ក្រោយ​ពេល​នោះ បញ្ជាក់​ថា​វា​មិនមែន​ជា​ទឹកនោម ទោះបី​ជា​ពួកគេ​មិន​អាច​កំណត់​សមាសធាតុ​របស់​វា​ពិត​ក៏​ដោយ៕


ប្រភព៖ Shape ប្រែ​សម្រួល៖ ឡៃហ៊ាង