យូរៗម្តង សមត្ថកិច្ចដង្កោ បង្រ្កាបការជួញដូរគ្រឿងញៀនលក្ខណះទ្រង់ទ្រាយធំ! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យូរៗម្តង សមត្ថកិច្ចដង្កោ បង្រ្កាបការជួញដូរគ្រឿងញៀនលក្ខណះទ្រង់ទ្រាយធំ! ! !

08/02/2018
ភ្នំពេញ៖ សមត្ថកិច្ចបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៨វេលាម៉ោង០៩និង៤០នាទី ត្រង់ចំណុចផ្លូវបេតុង ស្ថិតភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ទី០១.ឈ្មោះ នុត លីណាភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន),ទី០២ឈ្មោះ យឹម ប៊ុនឆៃភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ(ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)។
វត្ថុតាងចាប់យក៖ ១.ក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់ថង់ធំ ,២.ម៉ូតូចំនួន០១គ្រឿងម៉ាក់ហុងដាសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GM 26 32 មានលេខតួនិងលេខម៉ាស៊ីន 9833930, ។
ប្រភពអោយដឹងថា កាលពីថ្ងៃទី០៨ ខែកុម្ភះឆ្នាំ២០១៨ វេលាម៉ោង០៩និង៤០នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៏ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ,លោកវរសេនីយ៏ទោសូរ វិសាល អធិការរងនគរបាលខណ្ឌដង្កោ,លោកអនុសេនីឯក តុន តូនី នាយប៉ុស្ដិ៏នគរបាលរដ្ឋបាលដង្កោ បានចុះបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុច ផ្លូវបេតុង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទី០១ឈ្មោះ នុត លីណា ភេទប្រុស អាយុ៣១ឆ្នាំ, ទី០២ឈ្មោះ ញឹម ប៊ុនឆៃ ភេទប្រុសអាយុ២៨ឆ្នាំ ហើយសមត្ថកិច្ចយើងឆែកឆេរកឃើញក្រាមពណ៌សថ្លាចំនួន០៥ កញ្ចប់ថង់ធំដែលជនសង្ស័យឈ្មោះញឹម ប៊ុនឆៃ បានលាក់ទុកនៅក្នុងកែបម៉ូតូហើយសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើរួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ តាមនីតិវិធីច្បាប់។