ប្រទះឃើញសពបុរសម្នាក់ ស្លាប់ក្នុងប្រឡាយទឹក! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រទះឃើញសពបុរសម្នាក់ ស្លាប់ក្នុងប្រឡាយទឹក! ! !

08/02/2018
ខេត្តកណ្តាល៖ ប្រទះឃើញសពបុរសម្នាក់ លង់ទឹកស្លាប់ក្នុងប្រឡាយទឹកនៅ ថ្ងៃ​ ៧រោច ខែមាឃ នព្វ​ ស័ក​ ព.ស​ ២៥៦១ត្រូវនិង ថ្ងៃទី០៧ខែ​ កុម្ភៈ គ .ស ២០១៨វេលាម៉ោង១៦.០០នាទីនៅចំណុចភូមិ ព្រែកតាកែវ២ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះ ៖ឈ្មោះផៃ ផន ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែក តាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ស្លាប់) ។

ប្រភពអោយដឹងថា កន្លងមកជនរងគ្រោះបានផឹកស្រាស្រវឹងជាប្រចាំមិនដែលលោះថ្ងៃម្តងណាទេ លុះដល់ថ្ងៃ ខែ ឆ្នាំនិងពេលវេលាម៉ោងដូចខាងលើស្រាប់ប្រជាពលរដ្ឋបានចេញពីធ្វើការរោងចក្រក៏បានប្រទះឃើញជនរងគ្រោះ លង់ទឹកនៅក្នុងប្រឡាយផ្គាប់មុខក្នុងទឹក ចំងាយពីផ្លូវជាតិលេខមួយប្រហែល៣៥០ម៉ែត្រ ឃើញដូច្នេះក៏នាំគ្នាឆោឡោផ្អើរនៅក្នុងភូមិព្រែកតាកែវ២ ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល រួចក៏បានរាយការណ៍មកសមត្តកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំបន្ទាប់មកកំលាំងប៉ុស្តិសហការជាមួយផ្នែកជំនាញស្រុក អាជ្ញាធរភូមិឃុំ និងពេទ្យប្រចាំមណ្ឌុលសុខភាពឃុំសំរោងធំ ចុះពិនិត្យសាកសពមិនមានស្លាកស្នាមអ្វីទេ និងបាន

បញ្ជាក់ថា ៖ ជនរងគ្រោះស្លាប់ដោយលង់ទឹកពិតប្រាកដមែន ក្រោយពិនិត្យរួចសពបានប្រគល់អោយសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។