Google ឲ្យ iPhone X ឥត​គិត​ថ្លៃ កំពុង​ល្បី​ពេញ​អ៊ីនធឺណិត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Google ឲ្យ iPhone X ឥត​គិត​ថ្លៃ កំពុង​ល្បី​ពេញ​អ៊ីនធឺណិត

31/01/2018
ប្រសិន​បើ​អ្នក​កំពុង​ប្រើប្រាស់​អ៊ីនធឺណិត​លើ Browser សុខៗ ហើយ​លោត​សារ​មួយ​ភ្ជាប់​រូប​តំណាង Google ដោយ​បញ្ជាក់​ថា​អ្នក​បាន​ឈ្នះ iPhone X មួយ​គ្រឿង​ឥត​គិត​ថ្លៃ យល់​ល្អ​ត្រូវ​បដិសេធ​ដាច់ខាត​ក្នុង​ការ​ចូលរួម។
រូបតំណាងសារបោកប្រាស់
ផ្អែក​តាម​ប្រភព​ក្រៅ​ស្រុក​បង្ហើប​ប្រាប់​ថា​ វិធី​បោកប្រាស់​មួយ​នេះ គឺ​ជា​មធ្យោបាយ​របស់​ជន​ខិលខូច​ក្នុង​ការ​ស្វែងរក​អ្នក​បំពេញ Survey ហើយ​ពុំ​មាន​ជាប់​ទាក់ទង​ឬ​ជា​ដៃគូ​សហការ​រវាង​ក្រុមហ៊ុន​អាមេរិក Google នោះ​ទេ។ ជា​ទូទៅ​នៅ​ពេល​ដែល​អ្នក​ចុច​តាម​អ្វី​ដែល​វា​ណែនាំ ភ្លាមៗ​នឹង​រត់​ស្វ័យប្រវត្តិ​ទៅ​កាន់​ទំព័រ​មួយ​ផ្សេង​ទៀត ដើម្បី​បញ្ឆោត​ឲ្យ​អ្នក​ទិញ​ផលិតផល​ឬ​ប្រើប្រាស់​សេវាកម្ម​ក្រុម​ខិលខូច។​
​សរុប​ជា​រួម​អ្នក​នឹង​ពុំ​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​ទាំង​អស់​ ផ្ទុយ​មកវិញ​អ្នក​ទទួល​កម្រៃ​ពិត​ប្រាកដ គឺ​ជា​អ្នក​បង្កើត​ល្បិចកល​មួយ​នេះ​ទេ​។ តាម​ការ​សង្កេត​ ល្បិច​​ឆបោក​នេះភាគច្រើន​កើត​តែ​​លើ​អ្នក​ប្រើ​កម្មវិធី​អ៊ីនធឺណិត Chrome ឬ Baidu ខណៈ Firefox ហាក់​មិន​ទាន់ឃើញកើតមាននៅឡើយ។