មនុស្សប្រុសមួយចំនួនមិនអាចធ្វើអោយមនុស្សស្រីសុខស្រួលបានក្នុងរឿងលើគ្រែទេ នោះក៏ព្រោះតែគេមិនបានសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅពីតម្រូវការពិតប្រាកដរបស់មនុស្សស្រី និងក៏ព្រោះមនុស្សស្រីមិនងាយនឹងនិយាយត្រង់ៗប្រាប់ដៃគូ។ ដូច្នេះដើម្បីជាចំណេះដឹងបន្ថែម ខាងក្រោមនេះជាកន្លែងពិសេស៥ចំនុចដែលមនុស្សប្រុសគួរតែដឹង ប្រសិនចង់ឲ្យនាងរឹតតែមានអារម្មណ៍ពុះកញ្ជ្រោលជាមួយអ្នក៖
១. ក
បុរសភាគច្រើនមិនបានដឹងទេថាផ្នែកខាងក្រោយនៃករបស់មនុស្សស្រីគឺជាតំបន់ស្រៀវស្រើបបំផុត។អ្នកអាចសាកល្បងថើបនាងកន្លែងនេះថ្នមៗហើយចាំសង្កេតមើលថាតើនាងញញឹមពេញចិត្តខ្លាំងដល់កម្រិតណា។
២. ស្មា
ស្មាមនុស្សស្រីក៏ជាចំនុចមួយដ៏សិចសី ដែលអ្នកគួរតែចាប់អារម្មណ៍។យកដៃកាន់ស្មានាងទាំងសងខាងរួចថើបថ្នមៗរហូតទាល់អ្នកអាចទំលាក់អាវនាងចុះដល់ចុងជើង។
៣. ខ្នង
យកដៃរបស់អ្នកស្ទាបខ្នងរបស់នាងរាល់ពេលបណ្ដើរគ្នាទៅណាម្ដងៗ ប៉ុន្តែរឹតតែពុះកញ្ជ្រោលជាងនេះគឺយកអណ្តាតអ្នកលិឍខ្នងរបស់នាងជំនួសវិញពេលនៅលើគ្រែជាមួយគ្នាតែពីរអ្នក។
៤. ភ្លៅ
មនុស្សស្រីប្រហែលជាមិនអាចប្រាប់អ្នកត្រង់ទេថានាងចង់អោយអ្នកស្ទាបអង្អែលភ្លៅរបស់នាងនៅពេលនៅតែពីរអ្នក។ប៉ុន្តែអ្នកគួរតែធ្វើវាដើម្បីបង្កាត់ភ្លើងស្នេហ៍ដល់នាង។
៥. គុម្ពត្រចៀក
នាងប្រាកដជាបិទភ្នែកហើយមានអារម្មណ៍ស្រើបស្រាលនៅពេលដែលអ្នកចាប់ផ្តើមថើបសន្សឹមៗទៅលើទងត្រចៀកនាងឬអ្នកអាចថើបត្រចៀកតែម្តងព្រោះថាវាជាតំបន់រសើបបំផុតរបស់នាង៕
ប្រភព៖ blognews ប្រែសម្រួល៖ ឡៃហ៊ាង
