ប្រហិតខូចគុណភាព​៤៥០គីឡូក្រាម ត្រូវ​​​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ចាប់បាន និងដុតបំផ្លាញចោល ក្រោយលួចបង្កប់ចេញតាមច្រកទ្វារអន្ដរជាតិប៉ោយប៉ែត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រហិតខូចគុណភាព​៤៥០គីឡូក្រាម ត្រូវ​​​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ចាប់បាន និងដុតបំផ្លាញចោល ក្រោយលួចបង្កប់ចេញតាមច្រកទ្វារអន្ដរជាតិប៉ោយប៉ែត

30/01/2018
(​បន្ទាយមានជ័យ)៖ សាខាកាំកុង​ត្រូល​ខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត ក្រោមការដឹកនាំផ្ទាល់ដោយ លោក ​ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូល ​ចាប់បានទំនិញ​​​ខូចគុណភាព​ចំនួន ៤៥០គីឡូក្រាម ដែលលួចបង្កប់​ចេញតាម​ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅភូមិមួយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភណ្ឌ ដើម្បីយកទៅដុតបំផ្លាញចោល។
លោក ហុង លៀង អនុប្រធានសា​ខាកាំកុងត្រូល​ទទួលបន្ទុកទីផ្សារ បានឲ្យដឹងថា ទំនិញដែលជំនាញដកហូត និងយកមកដុតកម្ទេចចោលនេះមាន​​ដូចជា៖ ប្រហិតសាច់គោ ប្រហិតសាច់ត្រី ប្រហិតសាច់មាន់ តៅហ៊ូ ប្រហិតត្រីឆ្លាម ប្រហិតសាច់ជ្រូក ដែលគេផ្លាសេទឹកកក​មិនដល់​ទើបដូច្នេះហើយ ទើបធ្វើឲ្យខូចគុណភាព​ហួសកាលបរិច្ឆេទ។
លោក ហុង លៀង បានបន្តទៀតថា ប្រតិបត្តិការនេះធ្វើឡើងដើម្បី​ដាស់តឿន​ដល់បងប្អូនពលរដ្ឋ គួរចៀសវាង​ក្នុងកា​រទិញទំនិញ​ដែលខួចគុណភាព យកទៅបរិភោគ អាចមានផលប៉ះពាល់ ដល់សុខភាព ឬក៏កើតមានអាការៈផ្សេងៗ​កើតឡើង​។

បើតាមអនុប្រធានសាខារូបនេះ ទាំងអស់នេះហើយ ដែលមន្រ្តី​កាំកុងត្រូល តែងតែចុះ​ធ្វើការអប់រំ​នៅតាមទីផ្សារ សាលារៀន ឬកន្លែងផ្សេងៗទៀត ដើម្បីឲ្យប្រជាពលរដ្ឋ បានយល់​ពីរបស់របរ​ដែលខូចគុណភាព និង​ហួសកាលបរិច្ឆេទ៕