Google បានប្រកាសនៅសប្ដាហ៍នេះថាបានឲ្យរង្វាន់ ១១២ ៥០០ ដុល្លារ ទៅបុរសម្នាក់ឈ្មោះ Guang Gong ជាអ្នកស្រាវជ្រាវនៃក្រុមហ៊ុនសុវត្ថិភាព Qihoo 360 របស់ចិន ចំពោះការស្វែងរកឃើញចន្លោះប្រហោងលើប្រព័ន្ធសុវត្ថិភាពរបស់ទូរសព្ទ Google Pixel។
កាលពីខែសីហា លោក Guang បានផ្ញើវិធីវាយប្រហារតាមការ Remote លើទូរសព្ទ Google Pixel ទៅឲ្យ Google ដែលវិធីវាយប្រហារនេះអាចប្រើដើម្បីលួចយកទិន្នន័យ ឬ បញ្ចូលមេរោគចូលក្នុងទូរសព្ទបាន។ ក្រោយពីដឹងពីចន្លោះប្រហោងនេះ Google ក៏បានបញ្ចេញការអាប់ដេតនៅខែធ្នូ ដើម្បីដោះស្រាយ។
Google បន្តខិតខំធ្វើការដើម្បីធានាថាទូរសព្ទ Pixel មានសុវត្ថិភាពទាំងលើផ្នែក Hardware និង Software។ ជាក់ស្ដែងនៅលើ Pixel 2 និង Pixel 2 XL មាន Hardware ដែលមានសុវត្ថិភាពខ្ពស់ ដែល Google និយាយថា Hacker ពិបាកនឹងវាយលុយប្រសិនបើមិនមានលេខកូដសម្ងាត់ទេនោះ៕
ប្រភព៖ Businessinsider ប្រែសម្រួល៖ ឡៃហ៊ាង
