យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២១ ខែមករា៖ រកឃើញយានយន្ដល្មើសច្បាប់៤៧៥គ្រឿង និងផាកពិន័យ១៨៥គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត៧៥២គ្រឿង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២១ ខែមករា៖ រកឃើញយានយន្ដល្មើសច្បាប់៤៧៥គ្រឿង និងផាកពិន័យ១៨៥គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត៧៥២គ្រឿង

22/01/2018
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៤៨៧គ្រឿង រកឃើញល្មើសច្បាប់៤៧៥គ្រឿង (ម៉ូតូ៨១ភាគរយ) អប់រំ២៩០គ្រឿង និងផាកពិន័យ១៨៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែល ទទួលបាននៅរសៀលថ្ងៃទី២១ ខែមករានេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី២០ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន២,៣៦៩គ្រឿង អប់រំ៨១គ្រឿង និងផាកពិន័យចំនួន១២៤គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៧៥២គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១​ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១១២,០២៣គ្រឿង រកឃើញយានយន្តល្មើស ១៩,១៩១គ្រឿង (ម៉ូតូ៨៤ភាគរយ) ក្នុងនោះអប់រំ ៦,៥៤៧គ្រឿង និងផាកពិន័យ ១២,៦៤៤គ្រឿង (ម៉ូតូ៩២ភាគរយ)៕