ឆ្លាតឪកាសកូនកំលោះរវល់កំដរភ្ញៀវ បន្លំខ្លួន ចូលសើយសារុងកូនក្រមុំរំលោភបានសម្រេច៣ដង ទើបបែកកា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឆ្លាតឪកាសកូនកំលោះរវល់កំដរភ្ញៀវ បន្លំខ្លួន ចូលសើយសារុងកូនក្រមុំរំលោភបានសម្រេច៣ដង ទើបបែកកា

18/01/2018

ហេតុការណ៍នេះ បានបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិឆ្ពឺស ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នៅគ្រាដែលឮសំឡេងកូនក្រមុំស្រែកចេញពីបន្ទប់ ។ ពេលនោះ ញាតិមិត្តបងប្អូនបាននាំគ្នាស្ទុះទៅមើលក្នុងបន្ទប់ ស្រាប់តែឃើញយុវជនម្នាក់ឈ្មោះ ឈីន ចាន់សេង អាយុ១៨ឆ្នាំ កំពុងដេកស្រាតននលគោកយ៉ាងសុខស្រួល ក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

មន្ត្រីនគរបាលស្រុកកញ្ជ្រៀចបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ មានពិធីរៀបមង្គលការកំលោះក្រមុំមួយគូ នៅភូមិ ឃុំខាងលើ។ នៅពេលយប់នោះមានកម្មវិធីផឹកស៊ី រាំកម្សាន្ត ហើយយុវជនសង្ស័យក៏បានទៅឈរមើលកម្មវិធីរាំច្រៀងនោះដែរ ព្រោះផ្ទះជិតគ្នា។ នៅពេលជិតចប់កម្មវិធី កូនក្រមុំអស់កម្លាំងក៏ចូលទៅដេកបន្ទប់ផ្សំដំណេកតែម្នាក់ឯង រីឯកូនកំលោះនៅបន្តផឹកស៊ីរាំរែកជាមួយមិត្តភក្តិបងប្អូនក្នុងរោងការមុខផ្ទះ។ ឃើញឱកាសល្អ យុវជនឈីន ចាន់សេង ក៏យកសារុងរុំខ្លួនលបចូលក្នុងបន្ទប់ផ្សំដំណេកជំនួសកូនកំលោះរហូតបានសម្រេចរហូតដល់៣លើក ។ លុះព្រឹកឡើង ទើបកូនក្រមុំភ្ញាក់ខ្លួន ព្រោះអ្នកដែលផ្សំដំណេកកាលពីយប់មិនមែនជាប្តីរបស់ខ្លួននោះទេ ហើយក៏ស្រែកឆោឡោផ្អើលអស់មនុស្សម្នានៅក្នុងផ្ទះ នាំគ្នាឡើងចាប់យុវជន ឈីន ចាន់សេង ប្រគល់ឲ្យសមត្ថកិច្ច។

កូនក្រមុំឈ្មោះ ប.ស.ជ.ន. អាយុ១៨ឆ្នាំ បានអះអាងថា នៅគ្រាដែលយុវជនចាន់សេង ចូលទៅក្នុងបន្ទប់នាង ក៏បានដឹងដែរ ប៉ុន្តែដោយសារក្នុងបន្ទប់បិទភ្លើងមើលមិនឃើញមុខ និងនឹកស្មានថា ជាប្តី ទើបពេលគេចាត់ការនាងមិនប្រកែក ដោយគិតថាជាប្តី លុះព្រឹកឡើងទើបឃើញអ្នកដេកជាមួយមិនមែនជាប្តី ក៏ស្រែកឆោឡោតែម្តង។
ដោយឡែកយុវជន ឈីន ចាន់សេង បាននិយាយនៅកន្លែងប៉ូលិសថា គេនិងនាងជាអ្នកជិតខាងនឹងគ្នា ហើយខ្លួនបានលួចស្រឡាញ់នាងជាយូរមកហើយ តែមិនបានសារភាពរហូតដល់នាងរៀបការ ក៏មកមើលកម្មវិធីរាំច្រៀង ។

លុះយប់ជ្រៅពេលឃើញនាងឡើងទៅដេកម្នាក់ឯង ហើយកូនកំលោះនៅដេកក្នុងរោងក្រោមផ្ទះ ជាឱកាសល្អ ខ្លួនក៏បន្លំជាកូនកំលោះឡើងទៅផ្សំដំណេកជាមួយនាងតែម្តង។ យុវជនសង្ស័យបាននិយាយមិនលាក់លៀមថា ដោយសារតែគេខំប្រឹងពេករហូតដល់ទៅ៣ដង ធ្វើឲ្យអស់កម្លាំងក៏ដេកលងលក់រហូតទាល់ព្រឹក ។ ប្រសិនបើគេរត់ចុះពីលើផ្ទះ នោះនៅពេលរំលោភបានសម្រេចតែមួយលើកនោះ ប្រហែលជានាង នឹកស្មានជាប្តីរបស់ខ្លួនហើយមើលទៅ ។បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕