កម្ពុជា​ ​អាច​នឹង​មាន​ការ​ជួញដូរ​លុយ​អេឡិចត្រូនិក​ស្រប​ច្បាប់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កម្ពុជា​ ​អាច​នឹង​មាន​ការ​ជួញដូរ​លុយ​អេឡិចត្រូនិក​ស្រប​ច្បាប់

18/01/2018
គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ទើប​ចេញ​សេចក្ដី​ជូន​ដំណឹង​ពី​ហានិភ័យ​នៃ​ការ​ជួញដូរ​រូបិយប័ណ្ណ​ឌីជីថល (Cryptocurrency Trading) ដែល​ជា​ប្រភេទ​ឧបករណ៍​ហិរញ្ញវត្ថុ​មិន​ទាន់​មាន​ការ​សិក្សា​ច្បាស់លាស់​ ​និង​អាច​មាន​ផល​អវិជ្ជមាន​ច្រើន​សម្រាប់​អ្នក​ជួញដូរ​ដល់​ថ្នាក់​ខាត​ទ្រព្យ​សម្បត្តិ​ជាយថាហេតុ។

សេចក្ដី​ប្រកាស​នោះ​ក៏​បញ្ជាក់​ដែរ​ថា​ ​គិត​ត្រឹម​ពេល​បច្ចុប្បន្ន​ក្នុង​ប្រទេស​កម្ពុជា​ ​មិន​ទាន់​មាន​ក្រុមហ៊ុន​ណា​មួយ​ទទួល​អាជ្ញាប័ណ្ណ​បោះ​ផ្សាយ​ ​និង​ជួញដូរ​រូបិយប័ណ្ណ​ឌីជីថល (Cryptocurrency Trading) នៅ​ឡើយ​ទេ។

ដោយ​ឡែក​សេចក្ដី​ប្រកាស​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ស្ថាប័ន​នេះ​ទើប​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​លើហ្វីនថិច​ ​ជា​មួយ​ក្រុមហ៊ុន​ជំនាញ​មួយ​ដើម្បី​សិក្សា​ឲ្យ​ច្បាស់​ពី​ជំនួយ​ជួញដូរ​រូបិយប័ណ្ណ​ឌីជីថល​ ​មុន​ឈាន​ដល់​ការ​បង្កើត​បទប្បញ្ញត្តិ​ក្នុង​ការ​គ្រប់គ្រង​ដែល​ផ្ដល់​សុវត្ថិភាព​ ​តម្លាភាព​ ​និង​សណ្ដាប់​ធ្នាប់​ ​ដើម្បី​ជា​ប្រយោជន៍​ ​និង​ទំនុក​ចិត្ត​ដល់​មហាជន​ដែល​ចង់​ប្រឡូក​ក្នុង​ការ​ជួយ​ដូរ​រូបិយប័ណ្ណ​ប្រភេទ​នេះ៕

ប្រភព៖ secc.gov.kh ប្រែ​សម្រួល៖ ឡៃហ៊ាង