(ហ្សាការតា)៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកាសពីគំរោងនាំចូលអង្ករ និងស្បៀងអាហារបរិភោគជាង ៥០០,០០០តោន ដើម្បីរក្សាតម្លៃអង្កឱ្យមានស្ថេរភាព។ នេះបើតាមសម្តីរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨។
យោងតាមរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក អេងហ្គាទីអាស្តូ លូគីតា (Enggartiasto Lukita) អង្ករជាអាហារដ៏សំខាន់សម្រាប់ប្រជាជនឥណ្ឌូណេស៊ីបានឡើងថ្លៃ ដែលនេះអាចនឹងបង្កជាអតិផរណា និងប៉ះពាល់ដល់អំណាចទិញ នៃប្រជាជនឥណ្ឌូណេស៊ី។ លោក Lukita បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីយើងបានប្រកាសពីគំរោងនាំចូលអង្ករ ការឡើងថ្លៃបានបញ្ចប់ រីឯតម្លៃបានធ្លាក់ចុះ ប៉ុន្តែនៅតែមានការប្រែប្រួលនៅឡើយ... ដូច្នេះការសម្រេចចិត្តបែបនេះ របស់រដ្ឋាភិបាលឥណ្ឌូណេស៊ី គឺមានបំណងរក្សាស្ថេរភាពតម្លៃអង្ករនៅក្នុងខែនេះ»។
គួរបញ្ជាក់ថា តម្លៃអង្ករគុណភាពមធ្យម នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានឡើងថ្លៃខ្ពស់ ក្នុងរយៈពេល ០៥ឆ្នាំមកនេះ ហើយអង្គការស្បៀងអាហារ និងកសិកម្មក៏បានផ្ដល់ អនុសាសន៍ផងដែរថា ឥណ្ឌូណេស៊ីគួរតែបង្កើនការស្ដុកទុកអង្កររបស់ខ្លួនពី ១.១ ទៅដល់ ១.៨លានតោន ដើម្បីបញ្ជៀសការខ្វះស្បៀងបន្ទាន់បែបនេះទៀត៕