ឃើញគាត់សាក់ពេញខ្លួន ស្មានតែជនសាមញ្ញធម្មតា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឃើញគាត់សាក់ពេញខ្លួន ស្មានតែជនសាមញ្ញធម្មតា

16/01/2018
ថៃ៖ ថតរូបបង្ហោះលេង មិននឹកស្មានដល់ថា ជាបងធំនៅជប៉ុន សម្ងំលាក់ខ្លួននៅថៃ អស់ជាង១០ឆ្នាំ។បុរសចំណាស់ម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីរកឃើញថា មានទំនាក់ទំនងទៅនឹងក្រុមអ្នកលេង Yakuza នៅជប៉ុន និងរស់នៅប្រទេសថៃដោយខុសច្បាប់ជាង ១០ ឆ្នាំ។បុរសខាងលើត្រូវគេស្គាល់ឈ្មោះថា Shigeharu Shirai មានវ័យ ៧៤ ឆ្នាំ ជាបងធំ របស់ក្រុមឧក្រិដ្ឋជន Yakuza ។ ក្រុមនេះមានសមាជិករាប់មុឺននាក់ទូទាំងពិភពលោក និងចិញ្ចឹមហិរញ្ញវត្ថុតាមរយៈការបើកល្បែង បើកបនស្រី រត់ពន្ធថ្នាំញៀន និងប្រព្រឹត្តបទល្មើសជាច្រើនផ្សេងទៀត។គួររម្លឹកថា លោក Shirai ត្រូវបានតុលាការចោទប្រកាន់ពីបទមនុស្សឃាត កាលពីឆ្នាំ២០០៣ ក្រោយពីបានសម្លាប់បុរសម្នាក់ ដែលជាគូបដិបក្ស។ក្រោយការចោទប្រកាន់រួចមក ជនដៃដល់រូបនេះ បានចាកចោលស្រុកទេស មកសម្ងំលាក់ខ្លួនក្នុងប្រទេសថៃ តាំងពីឆ្នាំ ២០០៥ និងរស់នៅចល័តរហូត ដើម្បីគេចវេះពីក្រសែភ្នែកប៉ូលិសអន្តរជាតិ។លុះមកដល់ថ្ងៃមួយ ខណៈដែលកំពុងលេងអុកសុខៗ ស្រាប់តែត្រូវបានអ្នករស់នៅក្នុងតំបន់ម្នាក់ ប្រទះឃើញសាក់ដ៏កម្រមានលើដងខ្លួនរបស់គាត់ រួចក៏ថតបង្ហោះរូបសាក់ទាំងនោះលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានអ្នកចុច “Share” រហូតដល់ទៅជាងមួយមុឺននាក់ក្នុងរយៈពេលមួយពព្រិចភ្នែក។

ប្រជាប្រិយភាពនៅលើបណ្តាញសង្គម ត្រូវបានលេចឮដល់ប៉ូលិសអន្តរជាតិ ក្រោមការសហ​ការណ៍​ជាមួយអាជ្ងាធរក្នុងតំបន់ បាន​កំណត់អត្តសញ្ញាណ​ជន​ដៃដល់រូបនេះបាន ព្រមទាំងឈានដល់ការឃាត់ខ្លួនរូបគេ ស្ថិតនៅចំណុចភូមិភាគជនបទ ខេត្ត Lopburi ខណៈដែលរូបគេកំពុងចេញក្រៅផ្ទះ រកទិញចំណីអាហារ។ជនល្មើស ត្រូវបានអាជ្ញាធររបស់ថៃ ចោទប្រកាន់ពីបទឆ្លងដែនដោយខុសច្បាប់ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការឃុំឃាំងក្នុងពន្ធនាគារមួយកន្លែង ស្ថិតនៅទីប្រជុំជនខេត្ត Lobori ប្រទេសថៃ រង់ចាំខាងប៉ូលិសអន្តោប្រវេសន៍ បញ្ជូនត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕អត្ថបទដកស្រង់ ទេព វណ្ណះ