ស្ត្រីរូបស្អាតម្នាក់ និងម៉ូតូអូសទៅជាមួយរថយន្តជិត ១០ម៉ែត្រ ខូចមុខខូចមាត់អស់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្ត្រីរូបស្អាតម្នាក់ និងម៉ូតូអូសទៅជាមួយរថយន្តជិត ១០ម៉ែត្រ ខូចមុខខូចមាត់អស់

16/01/2018
ភ្នំពេញ: រថយន្តពណ៌ផ្ទៃមេឃពាក់ស្លាកលេខ ភ្នំពេញ 2A-1774 បុកម៉ូតូម៉ាកកូនទាពណ៌ផ្កាឈូក ពាក់ស្លាកលេខ 1DB-1267 អូសជិត ១០ម៉ែត្រ មកដល់ផ្លូវបំបែកជាបួន បណ្ដាលឱ្យស្ត្រីអ្នកជិះម៉ូតូ របួសបែកមុខមាត់ ត្រូវប្រជាពលរដ្ឋឃាត់រថយន្តកន្លែងកើតហេតុ កាលវេលាម៉ោង១១និង០០នាទីថ្ងៃត្រង់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវរដ្ឋសភាកែងផ្លូវ បើកថ្មីក្រុម៧៨ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ប្រភព័ត៌មានពីអ្នកឃើញហេតុការណ៍ បានប្រាប់ថា ដោយបុរសបើករថយន្តកូរ៉េចំណុះ១តោនលឿន ស្របទិសគ្នាជាមួយនិង ស្ត្រីបើកម៉ូតូកូនទាបម្រុងបត់ឆ្វេង ក៏រថយន្តបង្កហ្វ្រាំងមិនទាន់ ជ្រុលបុកម៉ូតូពេញទំហឹង បណ្ដាលឱ្យម៉ូតូអូសគៀបជាប់ក្រោមរថយន្ត និងបណ្ដាលឱ្យស្ត្រីរងគ្រោះរបួសបែកមុខមាត់ ក្រោយកើតហេតុ នាំគ្នាចាប់បុរសអ្នកបើកបរឱ្យឈប់នៅកន្លែងកើតហេតុដើម្បីដោះស្រាយ រួចប្ដឹងសមត្ថកិច្ចចុះមកវាស់វែង និងហៅរថយន្តសង្គ្រោះមកដឹកយកទៅព្យាបាល ។

បុរសអ្នកបើករថយន្តមានឈ្មោះ ណាំ ណេង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរបើកបរស្នាក់នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមនបានប្រាប់ថា មុនកើតហេតុ គាត់បើករថយន្តគោលបំណងទៅដឹកសម្ភារៈនៅកោះពេជ្រ ហើយមកដល់ផ្លូវបើកថ្មីក្នុងទិសដៅពីកើតមកលិច ស្រាប់តែមានម៉ូតូកូនទាបើកបរដោយស្ត្រីម្នាក់តាមផ្លូវរដ្ឋសភា ក្នុងទិសដៅពីជើងមកត្បូង បុករថយន្តចំទ្វាខាងឆ្វេង និងបណ្ដាលឱ្យម៉ូតូគៀបជាប់ក្រោមរថយន្ត រួចត្រូវប្រជាពលរដ្ឋឃាត់រថយន្តនិងរូបគាត់ប្រគល់ឱ្យសមត្ថកិច្ចតែម្ដង ។សមត្ថកិច្ចផ្នែកវាស់វែងខណ្ឌបានប្រាប់ថា ដោយមានគ្រោះថ្នាក់ចរាចរណ៍ថវាងរថយន្តបុកម៉ូតូកូនទាបើកបរស្ត្រីម្នាក់ អាយុជាង ៤០ឆ្នាំ ហើយបណ្ដាលឱ្យរបួសរយះលើផ្ទៃមុខ ដោយសារអូសនិងថ្នល់កៅស៊ូ ។ក្រោយកើតហេតុ អ្នកបើករថយន្តត្រូវប្រជាពលរដ្ឋឃាត់ជាប់នៅកន្លែងកើតហេតុ និងហៅរថយន្តសង្គ្រោះមកយកជនរងគ្រោះ តែដោយរថយន្តសង្គ្រោះយូរពេក បុរសម្នាក់តំណាងឱ្យខាងរថយន្តបង្ក បានហៅម៉ូតូកង់បីដឹកយកទៅមន្ទីរពេទ្យឯកជន ក្បែរកន្លែងកើតហេតុ ដើម្បីសង្គ្រោះជាបឋមសិន ក្រោយមកក៏ទំនាក់ទំនងខាងក្រុមគ្រួសារស្ត្រីរងគ្រោះបានមកដល់ពេទ្យ ក៏ភាគីទាំងសងខាងសុំ ដោះស្រាយគ្នា នៅមន្ទីរពេទ្យដោយមិនបាច់សមត្ថកិច្ចវាស់វែងនោះទេ ៕អត្ថបទ ទេព វណ្ណះ