iPad Pro ទាំងពីរប្រភេទនឹងដាក់លក់សប្ដាហ៍ក្រោយនេះដោយប្រភេទអេក្រង់ ១០,៥ អ៊ីញ មានតម្លៃចាប់ពី ៦៤៩ ដុល្លារ ជាមួយអង្គផ្ទុកទិន្នន័យទំហំ ៦៤ GB និង ប្រភេទប្រើស៊ីមកាតមានតម្លៃចាប់ពី ៧៧៩ ដុល្លារ ជាមួយអង្គផ្ទុកទំហំ ៦៤ GB ដូចគ្នា។
ដោយឡែក iPad Pro អេក្រង់ ១២,៩ អ៊ីញមានតម្លៃចាប់ពី ៧៩៩ ដុល្លារ ដែលមានអង្គផ្ទុកទំហំ ៦៤ GB ប្រើ Wi-Fi និង ប្រភេទប្រើស៊ីមកាតមានតម្លៃចាប់ពី ៩២៩ ដុល្លារ។ iPad Pro ទាំងពីរមានជម្រើសទំហំអង្គផ្ទុកទិន្នន័យធំបំផុតដល់ ៥១២ GB ឯណោះ។
iPad ថ្មីទាំងគូនេះដំណើរការដោយបន្ទះឈីប A10X ដែលមាន CPU 6-core ដែលដើរលឿនជាងជំនាន់មុន ៣០% និង GPU 12-core ដែលដំណើរការល្អជាងមុនដល់ ៤០%។ អេក្រង់ក៏កាន់តែពិសេសដែលអាចទ្រាំទ្រនឹងកម្រិត HDR ជាមួយនឹង refresh rate 120Hz ហើយ True Tone Display ថ្មីមានពន្លឺភ្លឺជាងជំនាន់មុន ៥០% ឯណោះ។

ប្រភព៖ The Verge ប្រែសម្រួល៖ ឡៃហ៊ាង