ម្សិលមិញ Apple បានបញ្ចេញវីដេអូពាណិជ្ជកម្ម ៣ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន ដោយមានភ្ជាប់ជាមួយបច្ចេកវិទ្យា AR ដែលអ្នកគាំទ្រផ្លែប៉ោមចង់បានជាយូរមកហើយ។
នៅក្នុងវីដេអូទី១ យ៉ាងខ្លីត្រឹមតែ ០.១៦ វិទានីបង្ហាញពីក្មេងប្រុសម្នាក់ជិះកង់កាន់ iPadPro ដែលដើរដោយ iOS 11 រួចឈប់កង់ទៅថតបុរសម្នាក់កំពុងអង្គុយលើបង់ រួចចុចបើកកាមេរ៉ាដែលមានបំពាក់បច្ចេកវិទ្យា AR(Augment Reality)។ វីដេអូទី២ បង្ហាញពី iPadPro ដូចគ្នា ប៉ុន្តែនិយាយពី Apple Pencil ដែលអាចឲ្យក្មេងប្រុសនោះ អាចសរសេរឬគូរបានគ្រប់ទីកន្លែងណាក៏បាន។
ចុចអាន លក្ខណៈសម្បត្តិរបស់ iPadPro នៅទីនេះ
ឯវីដេអូមួយទៀត Apple មានចេតនាបង្ហាញអ្នកកាន់ iPhone X ឲ្យចេះប្រើមុខងារ Portait Lighting ដែលទើបនឹង Update ចុងក្រោយ។ កន្លងមកកាលពេលទើបប្រកាសដាក់លក់ មុខងារនេះនៅមិនទាន់ពេញលេញនៅឡើយ(ដំណាក់កាលសាកល្បង)។
#ចង់ដឹងច្បាស់ ទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ 9to5Mac ប្រែសម្រួល៖ ឡៃហ៊ាង
