ក្នុងព្រឹត្តិការណ៍តាំងបង្ហាញផលិតផលអេឡិចត្រូនិកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃធំបំផុតរបស់អាមេរិកឆ្នាំ ២០១៨ (CES 2018) ដែលកំពុងប្រារព្ធក្នុងទីក្រុងកាស៊ីណូល្បីបំផុត Las Vegas នៃរដ្ឋ Nevada ក្រុមហ៊ុន Toyota បានបញ្ចេញរថយន្តបើកស្វ័យប្រវត្តិជំនាន់ថ្មី 3.0 ដែលមានរូបរាងដ៏ពិសេស។
បច្ចេកវិទ្យារថយន្តបើកស្វ័យប្រវត្តិជំនាន់ថ្មី 3.0 របស់ Toyota មានបំពាក់លើតួខ្លួននៃម៉ូដែល Lexus LS 600hL ខណៈប្រព័ន្ធវិភាគស្ថានភាពផ្លូវ និងដឹងពីឧបសគ្គនានាដោយបច្ចេកវិទ្យាពន្លឺ LIDAR របស់រថយន្តនេះអាចចាប់ដឹងមុនក្នុងរយៈចម្ថាយ ២០០ ម៉ែត្រ និងមួយជុំវិញរថយន្ត (៣៦០ ដឺក្រេ)។
ជាមួយរូបរាងដ៏ស៊ីវិល័យរបស់ Lexus LS 600hL ក្រុមហ៊ុន Toyota បានរចនាបំពាក់បន្ថែមបច្ចេកវិទ្យាកាមេរ៉ាចាប់រូបភាព និង Sensor ឲ្យរថយន្តនេះមានភាពទាក់ទាញខ្លាំងជាងរថយន្តបើកស្វ័យប្រវត្តិជំនាន់មុនៗ មិនថាទាំងរបស់ Toyota ឬក្រុមហ៊ុនផ្សេងៗ៕
ប្រភព៖ Carbuzz ប្រែសម្រួល៖ ឡៃហ៊ាង
