ជើងខ្លាំងផលិតគ្រឿងអេឡិចត្រូនិកមានប្រភពពីប្រទេសជប៉ុន Panasonic ទើបបញ្ចេញម៉ូដរថយន្តគំរូថ្មីរបស់ខ្លួនក្នុងព្រឹត្តិការណ៍ពិព័ណ៌គ្រឿងបច្ចេកវិទ្យាធំបំផុតក្នុងលោកដែលកំពុងធ្វើនៅសហរដ្ឋអាមេរិក (CES 2018)។
រថយន្តគំរូដែល Panasonic បញ្ជេញក្នុងឆ្នាំ ២០១៨ នេះ ក៏ជាការអបអរខួប ១០០ ឆ្នាំរបស់ក្រុមហ៊ុនដែលចាប់ផ្ដើមរកស៊ីដំបូងក្នុងឆ្នាំ ១៩១៨ ជាអ្នកផលិតជើងអំពូល ហើយរីកខ្លួនកាន់តែធំរហូតក្លាយជាអ្នកផលិតគ្រឿងអេឡិចត្រូនិកច្រើនប្រភេទសម្រាប់ទីផ្សារពិភពលោកនាពេលបច្ចុប្បន្ន។
ស្ថិតក្នុងដំណាក់កាលសាកល្បង រថយន្តរបស់ Panasonic នឹងចេញជាលទ្ធផលសម្រេច ហើយចូលទីផ្សារយានយន្តអន្តរជាតិនាឆ្នាំ ២០២៥។ បើតាមការបង្ហាញពី Panasonic រថយន្តនេះជាផលិតផលពិសេស៖
- អាចបើកបរដោយស្វ័យប្រវត្តិ។
- ដោះ និងចាក់សោ ដំណើរការម៉ាស៊ីន និងបញ្ជាមុខងារនានាក្នុងរថយន្តដោយការស្កេនភ្នែក។
- មានបច្ចេកវិទ្យាធ្វើឲ្យអ្នកបើកបរមានអារម្មណ៍ស្រស់ស្រាយ។
- អាចភ្ជាប់ជាមួយនឹងបណ្ដាញអ៊ីនធឺណិត និងគ្រឿងអេឡិចត្រូនិកនានាដែលមានក្នុងផ្ទះ។
- មានអេក្រង់ 4K Touch Screen ចំនួន ៤ ដើម្បីការកម្សាន្ត និងបញ្ជាដំណើរការនានារបស់រថយន្ត៕
ប្រភព៖ Dailymail | gineeringinterestingen ប្រែសម្រួល៖ ឡៃហ៊ាង
