ខួបលើកទី៣៩នៃមហាជយ័ជម្នះ៧មករា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ខួបលើកទី៣៩នៃមហាជយ័ជម្នះ៧មករា

08/01/2018
ខេត្តពោធិ៍សាត់៖ ខួបលើកទី៣៩នៃមហាជ័យជម្នះជាប្រវត្តិសាស្ត្រថ្ងៃ៧មករាឆ្នាំ១៩៧៩ ដែលបានសង្គ្រោះអាយុជិវិតប្រជាជនកម្ពុជារាប់លាននាក់ឱ្យរួចផុតពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ប៉ុលពតដ៍សាហាវយង់ឃ្នង់បំផុតនិងបានបើកឡើងសករាជថ្មីនៃកម្ពុជាគឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម។ 
  ពិធីនេះប្រព្រិត្តិទៅនៅលើបុរីវប្បធម៌កោះសំពៅមាស ស្ថិតក្នុងភូមិពាលញែក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី៧មករាឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សែម សមាជិកកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីមន្ត្រីក្រសួងរ៉ែនិងថាមពលនិង ឯកឧត្តម លោកជំទាវឥស្សរៈជនជាន់ខ្ពស់ និង ថ្នាក់ដឹកនាំជាតិជាច្រើនរូបទៀត។                                 
ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់បានថ្លែង សុន្ទរកថា សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ុយ សែម បានមានប្រសាសន៍ក្នុងអង្គមីទ្ទិញថា បន្ទាប់ពីមានសង្គ្រាមដោយរដ្ឋប្រហារបស់ពួក លន់ ណុល នៅថ្ងៃ១៨មីនា១៩៧០តាមខ្សែញាក់របស់បរទេសនិងមហាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកឃាតករប៉ុលពតរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃនោះប្រជាជនកម្ពុជាជាង៣លាននាក់ត្រូវបានពួកគេសម្លាប់យ៉ាងរង្គាល យ៉ាងអណោចអធម្មព្រមជាមួយគ្នារចនាសម្ពន័ម្ពសង្គមជាតិទាំងមូលត្រូវបំផ្លាញខ្ទេចខ្ទីដល់ឫសគល់។ 

ស្ថិតក្នុងកាលៈទេសៈដ៍ធ្ងន់ធ្ងរកម្លាំងអ្នកស្នេហាជាតិបានក្រោកឈរតស៊ូប្រឆាំងរបបនេះជូនប្រជាជាតិប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាងហើយនៅថ្ងៃ៧មករាឆ្នាំ១៩៧៩ ទើបរបបនេះបានដួលរលំហើយមានសន្តិភាពពេញលេញក្នុងឆ្នាំ១៩៩៨ ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ទាំងអស់នេះបានមកពីការខិតខំប្រឹងប្រែងរបស់ឥស្សរៈជនអ្នកស្នេហាជាតិជាន់ខ្ពស់ដែលដឹកនាំដោយ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនិងការរីកចម្រើនទាំងអស់នេះ មន្ត្រីរាជការ កងកម្លាំងប្រដាបអាវុធ ត្រូវបានគិតគូររបស់ថ្នាក់ដឹកនាំដោយតំលើងប្រាក់បៀវត្យរ៍ ឆ្នាំ២០១៨ក្នុងម្នាក់ៗជាង១លានរៀល និងគិតគូរអំពីប្រាក់ចំណូលរបស់កម្មករ កម្មកានី ឱ្យមានជីវភាពធូរធារ ព្រមទាំងយកចិត្តទុកដាក់អំពីសុខភាពរបស់ពួកគាត់ផងដែរ ។                                 

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា មានថ្ងៃ៧មករាមានអ្វីៗទាំងអស់មកដល់សព្វថ្ងៃ ក្នុងស្មារតីនេះយើងទាំងអស់គ្នាប្តេជ្ញាដាច់ខាតក្នុងកិច្ចការការពារសន្តិភាពដែលយើងសម្រេចបានមកដោយលំបាកបំផុតឱ្យរឹងមាំ ស្ថិតស្ថេរ គង់វង្សជានិច្ចទោះបីជាត្រូវលះបង់ដោយតម្លៃណាក៍ដោយ៕អត្ថបទ ទេព វណ្ណះ