កាណូតនេសាទត្រូវកប៉ាល់ដឹកទំនិញបុកបណ្តាលអោយកម្មករខ្មែរថៃស្លាប់ចំនួន៤នាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កាណូតនេសាទត្រូវកប៉ាល់ដឹកទំនិញបុកបណ្តាលអោយកម្មករខ្មែរថៃស្លាប់ចំនួន៤នាក់

08/01/2018
ប្រទេសថៃ៖យោងតាមសេចក្តីរាយពីប្រទេសថៃនៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨នេះបានអោយដឹងថាពលករខ្មែរ.ថៃបានស្លាប់ចំនួន៤នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកក្នុងផ្ទៃជលសាស្ថិតក្នុងស្រុកសត្វហុីប ខេត្តឈុនបុរី ប្រទេសថៃ។

ហេតុការណ៍នេះបានកេីតឡើងកាលពីល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ ដែលមានចម្ងាយពីច្រាំងជាង៦០គីឡូម៉ែត្រ។
ប្រភពព័ត៌មានបានអោយដឹងថា:កម្មកររងគ្រោះដែលក្នុងកាណូតនេសាទសារុបចំនួន៨នាក់ត្រូវកងកម្លាំងយោធាជេីងទឹកប្រទេសថៃជួយសង្គ្រោះបាន៤នាក់និងស្លាប់៤នាក់ក្នុងនោះមានជនជាតិខ្មែរចំនួន២នាក់។

បច្ចុប្បន្នអាជ្ញាធរថៃកំពុងស្រាវជ្រាវរកកប៉ាល់បង្ករហេតុដេីម្បីនាំខ្លួនមកដោះស្រាយទៅតាមនិតិវិធី៕អត្ថបទ ទេព វណ្ណះ