បត់​ម៉ូតូ​ត្រឡប់​ក្រោយ​មិន​ប្រយ័ត្ន​ត្រូវ​បុក​ពេញទំហឹង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បត់​ម៉ូតូ​ត្រឡប់​ក្រោយ​មិន​ប្រយ័ត្ន​ត្រូវ​បុក​ពេញទំហឹង

15/12/2017
រាជធានី​ភ្នំពេញ ៖ នារី​ស្រស់​សោភា​ម្នាក់​បាន​រង​របួសធ្ងន់ ខណៈ​ពេល​ជិះ​ម៉ូតូ​មួយ​គ្រឿង​បត់
ត្រឡប់​ក្រោយ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ត្រូវ​បាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៀត មក​ពីក្រោយ​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​ពេញទំហឹង ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៧ ត្រង់​ចំណុច​ខាងជើង​ផ្សារ​សំណង់​១២ ប្រមាណ​១០០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​២៦៥ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។
ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នារី​វ​យ័​ក្មេង​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ពណ៌​ស គ្មាន​ស្លាក​លេខ ធ្វើ​ដំណើរ​តាម​ផ្លូវ​២៦៥ ពី​ត្បូង​ទៅ​ជើង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បត់​ឆ្វេង​ត្រឡប់​ក្រោយ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ខណៈ​ពេល​នោះ​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង ស៊េរី​០៩ ពណ៌​ខ្មៅ ស្លាក​លេខ​កំពង់ចាម ១C-២១៦៨ បើកបរ​ដោយ​បុរស​ម្នាក់​មក​ពីក្រោយ ហើយ​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ខាងលើ ចំពាក់​កណ្តាល​ពេញទំហឹង​បណ្តាល​ម៉ូតូ​នារី​រង​ការ​ខូចខាត​បន្តិច រីឯ​អ្នក​បើក​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ ចំណែក​ម៉ូតូ​ឌ្រី​មរ​ងរ​បួស​ការ​ខូចខាត​។
ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បាន​ចុះ​មក​ដល់​បាន​ឲ្យ​កន្លែង​កើតហេតុ និង​បាន​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទាំង​ពីរ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ពេល​ក្រោយ ។