ដើរ​ឆ្លុះត្រី​បាន​មួយ​យប់​មួយ​ថ្ងៃ​ទើប​ប្រទះ​ឃើញ​ដេក​ស្លាប់​យ៉ាង​អាណោចអាធ័ម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ដើរ​ឆ្លុះត្រី​បាន​មួយ​យប់​មួយ​ថ្ងៃ​ទើប​ប្រទះ​ឃើញ​ដេក​ស្លាប់​យ៉ាង​អាណោចអាធ័ម

15/12/2017
ខេត្តកំពង់ឆ្នាំង ៖ បុរស​វ័យ​កណ្តាល​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ភូមិ​ប៉ាត​ឡា​ង ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​អូរ​មួយ​កន្លែង ដែល​នៅ​មិន​ឆ្ងាយ​ពី​ភូមិ​ប៉ាត​ឡា​ង ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ខណៈ​បងប្អូន និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ដើរ​រក បន្ទាប់​ពី​បាត់​ខ្លួន​មួយ​យប់ ។ ហេតុ​ការ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៧ ។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ភី រ៉ាត់ អាយុ​៤៩​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ សំណាង មានកូន​៤​នាក់​ក្នុង​បន្ទុក មានមុខ​របរ​ធ្វើស្រែ រស់នៅ​ក្នុងភូមិ​ទឹកល្អក់ ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ។
ប្រភព​ដដែល​បាន​ស្រង់​សម្ដី​របស់​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ប្តី​របស់​គាត់​បាន​ចេញពីផ្ទះ​ទៅ​ឆ្លុះត្រី កាលពី​យប់​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧ ហើយ​បាន​បាត់​ខ្លួន​ពេញ​មួយ​យប់​មិនឃើញ​ត្រលប់​មក​ផ្ទះ​វិញ លុះ​ព្រឹក​ឡើង​បងប្អូន និង​រូប​គាត់​បាន​ផ្អើ​រ​នាំ​គ្នា​ចេញ​ដើរ​រក​រហូត​ដល់​ម៉ោង​០២​រសៀល ថ្ងៃ​ទី​១៣ ខែ​ឆ្នូ ឆ្នាំ​២០១៧ ក៏​បាន​ទទួល​ដំណឹង​ថា​មាន​មនុស្ស​ដេក​ស្លាប់​ក្នុង​អូរ​នៅ​ចំណុច​កើតហេតុ​ខាងលើ ដោយ​មានការ​សង្ស័យ​ពួក​គាត់​ក៏​នាំ​គ្នា​ទៅ​មើល​ក៏​ដឹង​ថា ជា​ប្តី​ដែល​បាន​ដេក​ស្លាប់​នោះ ។

ភ្លាម​ៗ​នោះ​ដែរ ក្រុម​គ្រួសារ​ក៏​បាន​រាយ​ការ​ណ៏​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ពិនិត្យ និង​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​ខ្យល់​.​គ មិន​មាន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​អ្វី​ទេ ក្រោយ​ពី​ធ្វើការ​ពិនិត្យ​រួចរាល់​សព​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។