Real Madrid បានយកឈ្នះក្រុមជើងខ្លាំង Sevilla ក្នុងលទ្ធផលដល់ទៅ៥-០ ដែលជាការឈ្នះច្រើនគ្រាប់លើកដំបូងក្នុងលីគរដូវកាលនេះសម្រាប់ ស្ដេចស។
ជារឿងដ៏ភ្ញាក់ផ្អើលត្រឹមវគ្គទី១ Madrid អាចរកបានដល់ទៅ៥គ្រាប់ ប៉ុន្តែក្នុងវគ្គទី២ ពួកគេមិនអាចរកគ្រាប់បន្ថែមបានឡើយ។ ជយលាភី Ballon d'Or ថ្មីៗ Cristiano Ronaldo បានទាត់បញ្ចូលទី២គ្រាប់ម្នាក់ឯងនៅនាទី ២៣និង៣១ ខណៈ៣គ្រាប់ទៀតសម្រេចបានដោយកីឡាករខ្សែការពារ Nacho Fernandez, Toni Kroos និង Achraf Hakimi ។
ចាប់តាំងពីបើករដូវកាលថ្មីមក Madrid មិនដែលឈ្នះច្រើនគ្រាប់បែបនេះទេក្នុង La Liga។ តែធ្លាប់ធ្វើបានល្អនៅ Champions League កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៧ ដោយបានយកឈ្នះ Apoel Nicosia ៦-០។ ជ័យជម្នះខាងលើធ្វើឲ្យក្រុមលោក Zinedine Zidane រំកិលឡើងលេខ៣បណ្ដោះអាសន្នសិន ចាំអ៊ុតមើលការប្រកួតរបស់ Atlético Madrid នារាត្រីនេះ៕