បញ្ជូនខ្លួនជនសង្ស័យ០៩នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធ០៣ករណីផ្សេងគ្នា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បញ្ជូនខ្លួនជនសង្ស័យ០៩នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធ០៣ករណីផ្សេងគ្នា

09/12/2017
ភ្នំពេញ៖ ជនសង្ស័យ០៩នាក់ក្នុងនោះមានស្ត្រីម្នាក់ផងត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ
កសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាសំបូងរាជធានីភ្នំពេញលើសុំនុំរឿង០៣ករណីផ្សេងគ្នាក្នុងនោះមានរក្សាទុកប្រើប្រាស់គ្រឿងញៀនខុសច្បាប់និងរំលោភសេពសន្ធវះនិងអំពើលួចមានស្ថានទម្ងន់ទោស(វាយប្លន់)កាលពីម៉ោង០៨និង០០ព្រឹកថ្ងៃទី០៩ធ្នូឆ្នាំ២០១៧នេះក្រោយធ្វើការសាកសួរចប់។

សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យដែលបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញព្រឹកនេះត្រូវបាននគរបាលខណ្ឌសែនសុខឃាត់ខ្លួនជាបន្តរបន្ទាប់ក្នុងសង្កាត់របស់ខណ្ឌក្រោយពីធ្វើការសាកសួរចប់ក៍បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកនេះតែម្តង។

សមត្ថកិច្ចបញ្ជាក់ទៀតថាដោយមានបទបញ្ជារពីលោក អធិការខណ្ឌនិងមានការសំរបសំរួលពីព្រះរាជ អាជ្ញរងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានដាក់បញ្ជាអោយតាមបណ្តាលប៉ុស្តិ៍ចុះសហការណ៍និងបង្ក្រាបក្នុងមូលដ្ឋានជាប្រចាំទើបលោកដឹកនាំកំលាំងតាមបណ្តាលប៉ុស្តិ៍ក្នុងមូលដ្ឋានចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមឈានឃាត់ខ្លួនបានក្រុមខាងលើនេះជាបន្តបន្ទាប់តែម្តង។

ជាមួយគ្នានេះសមត្ថកិច្ចសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទូទៅមេត្តាចូលរួច កិច្ចសហការល្អ ជាសមត្ថកិច្ចនិងអាជ្ញាធរដើម្បីកាត់បន្ថយបទល្មើសដែលកើតមានឡើងនៅតាមមូលដ្ឋាន(ភូមិសង្កាត់សុវត្តិភាព)ជាពិសេសពាក់ព័ន្ធទីតាំងសកម្មភាពក្មេងទំនើង ជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់តែម្តង៕អត្ថបទ​ ទេព​ វណ្ណះ