សភា បោះ ឆ្នោត ជ្រើស តាំង លោក យូ ហុកគ្រី ជា អនុប្រធាន ទី ១ ជំនួស លោក កឹម សុខា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សភា បោះ ឆ្នោត ជ្រើស តាំង លោក យូ ហុកគ្រី ជា អនុប្រធាន ទី ១ ជំនួស លោក កឹម សុខា

08/12/2017
រដ្ឋសភានៅព្រឹកថ្ងៃទី ០៨ ខែ ធ្នូ នេះ បាន បោះ ឆ្នោត ជ្រើស រើស លោក យូ ហុកគ្រី ជា កូតា មក ពី គណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែល ពលរដ្ឋ មិន បោះ ឆ្នោត ឲ្យ នោះ ឲ្យ ធ្វើ ជា អនុប្រធាន ទី ១ នៃ រដ្ឋសភា ក្រោយ ពី រំលាយ គណបក្ស សង្រ្គោះ ជាតិ។ ជាមួយ គ្នា នោះ តំណែង ប្រធាន និង អនុប្រធាន គណៈកម្មការ ជំនាញ នៃ រដ្ឋសភា ចំនួន ១០ ទៀត ក៏ ត្រូវ បាន បោះ ឆ្នោត ជ្រើស តាំង ផង ដែរ។

សំឡេង គាំទ្រ លោក យូ ហុកគ្រី ជា អនុប្រធាន ទី ១ នៃ រដ្ឋសភា គឺ មាន ចំនួន ១១២ សំឡេង ក្នុង ចំណោម សមាជិក រដ្ឋសភា ចូល រួម ប្រជុំ នៅ ថ្ងៃ នេះ ចំនួន ១១៦ រូប រួម ទាំង លោក នាយក រដ្ឋមន្រ្តី ហ៊ុន សែន ផង ដែរ។ លោក បាន សរសេរ សារ នៅ លើ ហ្វេសប៊ុក ថា លោក សូម ស្វាគមន៍ លោក យូ ហុកគ្រី ដែល បាន រដ្ឋសភា បោះ ឆ្នោត ជ្រើស តាំង ជា អនុប្រធាន ទី ១ នៃ រដ្ឋសភា ថ្ងៃ នេះ។

សូម រំលឹក ថា តំណែង អនុប្រធាន ទី ១ នៃ រដ្ឋសភា ដំបូង ឡើយ គឺ ជា កន្លែង របស់ លោក កឹម សុខា ប៉ុន្តែ ប្រធាន អតីត គណបក្ស សង្រ្គោះ ជាតិ រូប នេះ បាន អង្គុយ កៅអី នេះ បាន តែ ជាង មួយ ឆ្នាំ ក៏ ត្រូវ បាន អ្នក គាំទ្រ គណបក្ស កាន់ អំណាច ធ្វើ បាតុកម្ម ទម្លាក់ នៅ ខែ តុលា ឆ្នាំ ២០១៥។ ជា បាតុកម្ម ដែល ក្លាយ ទៅ ជា កុប្បកម្ម វាយ ដំ តំណាង រាស្ត្រ អតីត បក្ស ប្រឆាំង ចំនួន ពីរ រូប គឺ លោក ញ៉យ ចំរើន និង គង់ សភា បណ្តាល ឲ្យ រង របួស ធ្ងន់ ធ្ងរ។

ក្រោយ ពី រំលាយ គណបក្ស ប្រឆាំង ដ៍ ធំ ជាង គេ នេះ រដ្ឋសភា ក៏ បាន បោះ ឆ្នោត ជ្រើស តាំង ប្រធាន និង អនុប្រធាន គណៈកម្មការ ជំនាញ ចំនួន ១០ ក្រោយ តុលាការ កំពូល រំលាយ គណបក្ស សង្រ្គោះ ជាតិ។ ក្រោយ រំលាយ សង្រ្គោះ ជាតិ កៅអី ចំនួន ៤១ បាន ធ្លាក់ ទៅ លើ ដៃ គណបក្ស ហ្វ៊ុនស៊ិនប៉ិច របស់ សម្តេច ក្រុម ព្រះ។ ជាមួយ គ្នា នោះ គណបក្ស ដែល មិន បាន ជាប់ ឆ្នោត កាល ពី ឆ្នាំ ២០១៣ មួយ នេះ នោះ ក៏ នឹង ទទួល បាន តំណែង ប្រធាន និង អនុប្រធាន នៃ គណៈកម្មការ ជំនាញ មួយ ចំនួន ៥ នៃ រដ្ឋសភា ផង ដែរ។

សូម បញ្ជាក់ ថា ក្រោយ ពី រំលាយ គណបក្ស សង្រ្គោះ ជាតិ នៅ ក្រោម ការ រិះគន់ នោះ ពេល នេះ រដ្ឋសភា មាន តំណាង មក ពី គណបក្ស ចំនួន ៤ ដែល ក្នុង នោះ គណបក្ស ចំនួន ៣ ជា អ្នក ទទួល កៅអី គណបក្ស សង្រ្គោះ ជាតិ ដែល ត្រូវ បាន រំលាយ គឺ គណបក្ស ហ្វ៊ុនស៊ិនប៉ិច របស់ សម្តេច ក្រុមព្រះ បាន ៤១ អាសនៈ គណបក្ស សញ្ជាតិ កម្ពុជា បាន ២ អាសនៈ និង គណបក្ស ខ្មែរ អភិវឌ្ឍន៍ សេដ្ឋកិច្ច បាន ១ អាសនៈ។ ចំណែក អាសនៈ នៅ សល់ ចំនួន ១១ ទៀត គឺ ធ្លាក់ ទៅ លើ ដៃ គណបក្ស ប្រជាជន កម្ពុជា ដែល កាន់ អំណាច បន្ថែម ពី អាសនៈ ចំនួន ៦៨ ដែល មាន ស្រាប់៕អត្ថបទ ទេព វណ្ណះ