ម្នាក់ធ្លាយនោមម្នាក់បែកប្រអប់ជើងខ្ទេច និងម្នាក់ទៀតបែកឈាមពេញផ្ទៃមុខ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ម្នាក់ធ្លាយនោមម្នាក់បែកប្រអប់ជើងខ្ទេច និងម្នាក់ទៀតបែកឈាមពេញផ្ទៃមុខ

08/12/2017
ភ្នំពេញ ៖ បុរសពីរនាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកនឹងម៉ូតូមួយគ្រឿងទៀតដែលបត់បណ្ដាលអោយបុរសបីនាក់រងរបួសធ្ងន់ស្រាល ដែលហេតុការណ៍នេះ កេីត ឡេីងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។ប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឲ្យដឹងថា ៖ មុនពេលកេីតហេតុគេបានឃេីញបុរសវ័យកណ្ដាលម្នាក់ជិះម៉ូតូ ម៉ាកទ្រីម សេ១២៥ ពណ៌ខ្មៅ ស្លាកលេខកំពង់ចាម 1D-5086 ជិះចេញពីច្រកផ្លូវខាងក្នុង ឡើងមកបំរុងនឹងបត់ឆ្លងផ្លូវ៣៧១ ក៏ត្រូវម៉ូតូទ្រីមសេ១២៥ ពណ៌ខ្មៅ ស្លាកលេខកំពង់ឆ្នាំង 1C-0837 ជិះដោយបុរសពីរនាក់ ទិសដៅពីកេីតទៅលិច ក្នុងល្បឿនលឿនទៅបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសវ័យកណ្ដាលនោះ​ រងរបួសបែកប្រអប់ជេីងខាងស្ដាំខ្ទេច ដេកស្ដូកស្ដឹងនៅហ្នឹងកន្លែង​ ចំណែកឯបុរសពីរនាក់ទៀតរងរបួសធ្ងន់​ (ដោយម្នាក់បែកឈាមពេញផ្ទៃមុខនិងដងខ្លួន និងម្នាក់ទៀតរបួសស្រាលធ្លាយនោមរលោតដៃជើង) ត្រូវបានកម្លាំងប្រជាការពារខណ្ឌមានជ័យ នៅជិតកន្លែងកើតហេតុឃើញ ក៏ចេញមកជួយអន្តរាគមន៍ទាក់ទងសមត្ថកិច្ចនិងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកមានជ័យដឹកបុរសរបួសបែកប្រអប់ជើងត្រូវបញ្ជូនទៅមន្ទីរពេទ្យរុស្សី និងអ្នករបួសធ្ងន់ស្រាលម្ខាងទៀតត្រូវរថយន្តគិលានសង្គ្រោះដឹកបញ្ជូនទៅគ្លីនិកឯកជនសួគា៍។ក្រោយពេលកេីតហេតុសមត្ថកិច្ចបានចុះមកវាស់វែងយកម៉ូតូទាំង២គ្រឿង​ ទៅរក្សាទុករងនៅប៉ុស្តិ៍បឹងទំពន់២ រងចាំភាគីទាំងសងខាងធ្វេីការដោះស្រាយគ្នានៅពេលក្រោយ៕អត្ថបទ ទេព វណ្ណះ