Alberto Brignoli បានក្លាយជាវីរបុរសតែតឲ្យ Benevento តាមស្មើ AC Milan ២ទល់នឹង២ នៅម៉ោងបន្ថែមយ៉ាងគួរឲ្យភ្ញាក់ផ្អើលក្នុងការប្រកួត Series A កាលពីថ្ងៃម្សិលមិញ។
ការប្រកួតនៅកីឡដ្ឋាន Stadio Ciro Vigorito ក្រុម AC Milan មានឱកាសតែតនាំមុខមុននៅនាទី ៣៨ ធ្វើបានដោយកីឡាករ Bonaventura។ នៅវគ្គទីពីរនាទី៥០ ខ្សែប្រយុទ្ធ Puscas បានស៊ុតតាមស្មើឲ្យម្ចាស់ផ្ទះបានវិញ។ លុះដល់នាទី៥៧ Kalinic លោតតែតឲ្យក្រុមលោក Gennaro Gattuso បន្តការនាំមុខម្ដងទៀត។
យ៉ាងណានៅចុងម៉ោងនាទី ៩០+៥ ម្ចាស់ផ្ទះមានឱកាសទាត់បាល់ពិន័យ Free kick មួយបាល់ ធ្វើឲ្យអ្នកចាំទី Brignoli សម្រេចចិត្តឡើងមកគាំទ្រតំបន់ប្រយុទ្ធហើយតែតបញ្ចូលទីបានសម្រេចជួយពួកគេឲ្យបាន១ពិន្ទុមកវិញ៕
ប្រភព៖ The Sun ប្រែសម្រួល៖ ឡៃហ៊ាង