រឿង​​ត្រូវ​ដឹង​​សំខាន់​ៗ​ លីគ​កំពូល​កម្ពុជា​ ២០១៧ ឈាន​ដល់​វគ្គ​ខ្វែង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រឿង​​ត្រូវ​ដឹង​​សំខាន់​ៗ​ លីគ​កំពូល​កម្ពុជា​ ២០១៧ ឈាន​ដល់​វគ្គ​ខ្វែង

04/12/2017
ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​បាន​បញ្ចប់​​​​ការ​ប្រកួត​វិល​ជុំ​ត្រឹម​​ថ្ងៃ​អាទិត្យ​កាល​ពី​ម្សិល​មិញ​នេះ ដោយ​​ក្រុម​កំពូល​តារាង​​​ត្រូវ​​បាន​ទៅ​​លើ​ បឹង​កេត ដែល​បាន​យក​ឈ្នះ​អាស៊ីអឺរ៉ុប​ ៤-៣ នា​ប្រកួត​ចុង​ក្រោយ​ក្នុង​សប្ដាហ៍​ទី​២២ ​ដើម្បី​ក្លាយ​ជា​ក្រុម​កំពូល​តារាង​មាន ៤៨ ពិន្ទុ ខណៈ​លេខ ២ ស្វាយរៀង មាន ៤៦ ពិន្ទុ ណាហ្គាមាន ៤៥ ពិន្ទុ​ស្ដិត​នៅ​លេខ ៣ និងទ័ព​លេខ ៤ មាន ៤២ ពិន្ទុ​។
១-រក​ឃើញ​​ការ​ប្រកួត​ Play Off ជាក់​លាក់​៖ ​​ក្រុម​ក្រសួង​ការពារ​ជាតិ នឹង​ធ្វើ​ការ​ប្រកួត​ជា​មួយ​ ណាហ្គាវើល ​ដោយ​លេង​តែ​មួយ​ជើង​ប៉ុណ្ណោះ ហើយ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ទឹក​ដី​របស់​ណាហ្គាវើល ដែល​ជា​ក្រុម​លេខ ៣ ​។ ​​ក្រោយ​រក​ឃើញ​ក្រុម​ដែល​ឈ្នះ​វគ្គ​នេះ​​ នឹង​ត្រូវ​បន្ត​ទៅ​ជួប​​​ជា​មួយ​ក្រុម​លេខ ២ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​ទឹក​ដី​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង។ រួច​ក្រុម​ដែល​ឈ្នះ​ នឹង​បន្ត​ទៅ​ប៉ះ​បេង​កេត នៅ​ទឹក​ដី​បឹង​កេត​ ប្រជែង​ជើង​ឯក​លីគ​២០១៧តែ​ម្ដង។

​២-ក្រុម​ធ្លាក់ និង​ឡើង​មក​លេង​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ក្រោយ៖ ​ក្រុម​ដែល​ធ្លាក់​ចេញ​ពី​លីគ​កំពូល​កម្ពុជា​​រដូវ​​គឺ គីរីវង់​សុខ​សែន​ជ័យ និង​ស៊ីម៉ាក។ ចំណែក​ក្រុម​ដែល​ឡើង​មក​ជំនួស​ក្រុម​ទាំង​ពីរ​នេះ​គឺ សូលទីឡូ​អង្គរ និង​​វិសាខា។

​៣-រក​ឃើញ​ក្រុម​បាន​ទៅ​លេង Toyota Mekong Club ៖ បឹង​ជា​ក្រុម​តំណាង​ឲ្យ​កម្ពុជា ក្នុង​ការ​ទៅ​លេង​ពាន Toyota Mekong Club Championship 2017 បន្ទាប់​ពី​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​កំពូល​តារាង​លីគ​កំពូល​កម្ពុជា​រដូវ​កាល ២០១៧ ៕
ក្រុម​បឹង​កេត