មុននេះបន្តិច KGI Securities ដែលមានលោក Ming-chi Kuo ជាអ្នកវិភាគល្បីឈ្មោះ បានទស្សន៍ទាយនៅឆ្នាំ ២០១៨ ក្រុមហ៊ុន Apple នឹងប្រកាសបង្ហាញនូវស្មាតហ្វូន iPhone X Plus អេក្រង់ OLED ទំហំ ៦.៥ អ៊ីញ ហើយប្រភេទ LCD ទំហំ ៦.១ អ៊ីញ។
ការវិវត្តជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ២០០៧ ទំហំត្រឹម ៣.៥ អ៊ីញកាន់ប្រើដៃម្ខាងបាន លុះ ១០ ឆ្នាំក្រោយ iPhone X បានផ្លាស់ប្ដូរឡើងដល់ ៥.៨ អ៊ីញ។
ភ្លាមៗនោះលោក Benjamin Geskin ក៏បានបង្ហោះរូបភាពប្រៀបធៀបនៃ Mock-up របស់ iPhone X Plus ជាមួយ iPhone X និង iPhone 8 Plus លើគេហទំព័រ Twitter ដោយដាក់តម្រៀបគ្នាពីអេក្រង់ ៦.៥ អ៊ីញ ចុះមក ៥.៨ អ៊ីញ និង ៥.៥ អ៊ីញ៕
ប្រភព៖ Flashfly ប្រែសម្រួល៖ ឡៃហ៊ាង
