សូមចូលរួមអបអរ! កីឡាការិនីជិះសេះវ័យក្មេងរបស់កម្ពុជា ដណ្តើមបានជ័យលាភីលេខ៣ នៃការប្រកួតកីឡាជិះសេះអាស៉ីលើកទី២ ឆ្នាំ២០១៧ នៅទីក្រុងហុងកុង! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សូមចូលរួមអបអរ! កីឡាការិនីជិះសេះវ័យក្មេងរបស់កម្ពុជា ដណ្តើមបានជ័យលាភីលេខ៣ នៃការប្រកួតកីឡាជិះសេះអាស៉ីលើកទី២ ឆ្នាំ២០១៧ នៅទីក្រុងហុងកុង!

04/12/2017
(ភ្នំពេញ)៖ សូមចូលរួមអបអរសាទរយុវតី Alicia Khiem ដែលទទួលបានជ័យលាភីលេខ៣ ក្នុងការប្រកួតរបស់សហព័ន្ធអ្នកជិះសេះអាស៉ីលើកទី២ ជើងឯកជិះសេះវ័យក្មេងឆ្នាំ២០១៧ នៅទីក្រុងហុងកុង (2nd Asian Equestrian Federation Junior Jumping Championship 2017)។
ក្នុងវ័យ១៧ឆ្នាំ យុវតី Alicia Khiem គឺជាអ្នកជិះសេះឆ្នើមដែលមកពីកម្ពុជា ចូលរួមប្រកួតជាមួយបេក្ខជនវ័យក្មេងឆ្នើមដទៃទៀតមកពីបណ្តាប្រទេសចំនួន១៧ នៅក្នុងតំបន់។

ជ័យជំនៈរបស់យុវតី Alicia Khiem ដែលទទួលបាននៅក្នុងការប្រកួតនេះ គឺជាមោទនភាពមួយថ្មីបន្ថែមទៀតសម្រាប់វិស័យកីឡានៅកម្ពុជា ខណៈពេលដែលកម្ពុជាកំពុងរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៉ីហ្គេមឆ្នាំ២០២៣ ខាងមុខនេះ៕