ជា​មោទនភាពណាស់! គ្រឿងអលង្ការ​មាស​​​សម័យ​អង្គរ​ បានត្រឡប់មកវិញ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជា​មោទនភាពណាស់! គ្រឿងអលង្ការ​មាស​​​សម័យ​អង្គរ​ បានត្រឡប់មកវិញ​

03/12/2017
រាជធានី​ភ្នំពេញ​ ៖ គ្រឿងអលង្ការ​មាស​​​​លម្អរូប​ចម្លាក់​សម័យ​​អង្គរ ដែល​ត្រូវ​បាន​ប្រតិភូ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អញ្ជើញ​ទៅ​ដង្ហែ​ពី​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស បាន​​ត្រឡប់​​មក​មាតុភូមិ​យើងវិញនៅ​​ព្រឹក​ថ្ងៃ​ទី​០២ ​ធ្នូ  ​នេះ​ តាមច្រក​​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ម៉ោង​៩​ព្រឹក​​​នេះ​ ។
 គ្រឿងអលង្ការ​មាស សម្រាប់​លម្អរូប​ចម្លាក់​សម័យ​អង្គរ​ចំនួន​១០​ឈុត ធ្វើ​ឡើង​នៅ​ក្នុង​ស្ថានទូត​កម្ពុជា នៅ​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស រវាង​ក្រុមហ៊ុន​ដែល​ធ្វើការ​ដេញថ្លៃ​លក់​គ្រឿងអលង្ការ ជាមួយ​ភាគី​កម្ពុជា​យើង​ ។
ពិធី​ប្រគល់​នេះ ធ្វើ​ឡើង​ក្រោម​ការ​ចូលរួម​ពី​មន្ត្រី​ក្រសួងការបរទេស​អង់គ្លេស​, លោកស្រី​ឯក​រាជទូត​កម្ពុជា ប្រចាំ​ប្រទេស​អង់គ្លេស​, លោក ហ៊ុន ម៉ា​នី ប្រធាន ស​.​ស​.​យ​.​ក​, លោក ស សុខា អនុប្រធាន ស​.​ស​.​យ​.​ក ជាមួយនឹង​មន្ត្រី​ក្រសួង​វប្បធម៌ និង​ប្រជាពលរដ្ឋ និស្សិត ដែល​រស់នៅ​ទីក្រុង​ឡុ​ង​ដ៍​មួយ​ចំនួន​ទៀត​ផង​ដែរ​។
ក្នុង​ពិធី​ទទួល​នោះ​ក៏​មានការ​រៀបចំ ពិធី​បន់ស្រន់​សូម​សេចក្តីសុខ ក្នុង​ការ​នាំ​យក​គ្រឿងអលង្ការ​មាស សម្រាប់​លម្អរូប​ចម្លាក់​សម័យ​អង្គរ ត្រឡប់​មក​កម្ពុជា​វិញ ឲ្យ​ជួប​តែ​សេចក្តីសុខ សេចក្តីចំរើន​។
គួររំលឹក​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ​វិច្ឆិកា​គណៈប្រតិភូ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចាក​ចេញពី​កម្ពុជា ឆ្ពោះទៅ​កាន់​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស ទី​ដែល​គ្រឿង​អលង្ការ​​មាស សម្រាប់​លម្អរូប​ចម្លាក់ សម័យ​អង្គរ​បាន​ដាក់​តាំងនៅ​ទីនោះ ដើម្បី​ធ្វើការ​ដង្ហែ​យក​មក​កាន់​កម្ពុជា​វិញ ​។