ប្រហែលពេលខ្លះអ្នកបានធ្វើនៅរឿងមួយចំនួនមុនពេលញ៉ាំអាហារពេលព្រឹក ឬក៏រំលងតែម្ដង ដោយយកការញ៉ាំរឿងផ្សេងមកជំនួសវិញ។ ខាងក្រោមនេះ ជារឿងដែលអ្នកមិនគួរធ្វើនៅពេលមិនទាន់ញ៉ាំអីសោះនោះទេ៖
១. លេបថ្នាំ
ទោះបីជាវាគឺជាដំណោះស្រាយដ៏ល្អសម្រាប់ការព្យាបាលការឈឺចាប់ និងបន្ថយកម្ដៅក៏ដោយ ក៏ថ្នាំដែលប្រើថ្នាំប្រឆាំងនឹងការឈឺចាប់ទាំងនោះដូចជា Asprin, Paracetamol និងថ្នាំប្រឆាំងនឹងជំងឺដទៃទៀតអាចបណ្តាលឱ្យមានបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរបើសិនលេបនៅពេលក្រពះទទេ។ គ្រោះថ្នាក់រួមមានការហូរឈាមក្រពះ ឈឺពោះ និងថ្នាំគ្មានប្រសិទ្ធភាព។ មានថ្នាំមួយចំនួនដែរដែលតម្រូវឲ្យលេបនៅពេលពោះទទេ ប៉ុន្តែលុះត្រាតែមានវេជ្ជបញ្ជាត្រឹមត្រូវ។
២. ញ៉ាំកាហ្វេ
ការរំលងអាហារពេលព្រឹក ហើយញ៉ាំកាហ្វេជំនួសវិញនោះជារឿងមិនល្អឡើយ ព្រោះការញ៉ាំកាហ្វេនៅពេលពោះទទេអាចបន្ថែមដល់ការផលិតអាស៊ីតនៅក្នុងក្រពះរបស់អ្នកដែលអាចនាំឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរមួយចំនួន។ ការកើនឡើងនៃជាតិអាស៊ីតក្នុងក្រពះរបស់អ្នកអាចបណ្តាលឱ្យខូចដល់ក្រពះ និងបំពង់រំលាយអាហារ។ បញ្ហាផ្សេងទៀតដូចជាការចាល់អាស៊ីត ក្រហាយទ្រូង និងការរលាកបេះដូងក៏អាចកើតមានដែរ។
៣. ផឹកស្រា
ការកើនឡើងបរិមាណជាតិអាល់កុលនៅក្នុងខ្លួនរបស់អ្នកនឹងធ្វើឱ្យមានឥទ្ធិពលអាក្រក់លើខ្លួនអ្នក។ ការផឹកស្រានៅពេលគ្មានអីចូលពោះសោះអាចបណ្ដាលឱ្យខូចថ្លើមថ្លើម និងបេះដូងធ្ងន់ធ្ងរ។
៤. ទំពារស្ករកៅស៊ូ
ទំពារស្ករកៅស៊ូនៅពោះទទេអាច បណ្តាលឲ្យកើនឡើងបរិមាណអាស៊ីតរំលាយអាហារដែលបំផ្លាញស្រទាប់ពោះរបស់អ្នក។ ការទទួលទានស្ករកៅស៊ូជាទៀងទាត់អាចនាំអោយមានជំងឺរលាកក្រពះ បញ្ហាថ្គាម និងធ្មេញផងដែរ។
៥. ការគេងបន្តដល់ថ្ងៃ
ការគេងទាំងគ្មានបានអីចូលក្រពះ នាំឱ្យកម្រិតគ្លុយកូសរបស់យើងចុះខ្សោយ និងបង្កើនការឈឺចាប់ក្នុងក្រពះដោយសារការឃ្លាន។ ការអស់កម្លាំង និងគ្មានថាមពលគឺសមស្របសម្រាប់អ្នកដែលមានបញ្ហានៃការគេងស្រួចស្រាវខណៈពេលដែលអ្នកដែលគេងទាំងមិនញ៉ាំអាហាររាល់ថ្ងៃទទួលរងនូវប្រព័ន្ធភាពស៊ាំចុះខ្សោយដែលអាចជាលទ្ធផលនៃជំងឺមហារីកចំពោះករណីខ្លះ។
៦. ការហាត់ប្រាណខ្លាំងៗ ឬលើកសាច់ដុំ
ការហ្វឹកហ្វឺនខ្លាំងក្លាបណ្តាលឱ្យសាច់ដុំរបស់អ្នករីកធំឡើង មានន័យថារបបអាហារដែលមានជាតិកាល់ឡូរីខ្ពស់ដែលមានជាតិប្រូតេអ៊ីននិងជាតិស្ករត្រូវមាននៅក្នុងខ្លួន។ មានពាក្យមួយចំនួននិយាយថា ការហ្វឹកហាត់ពេលពោះទទេ អាចជួយឲ្យស្រកទម្ងន់លឿន តែជាការពិតគឺអ្នកបាត់បង់ការបាត់បង់សាច់ដុំច្រើនជាងការបាត់បង់ជាតិខ្លាញ់។
ប្រភព៖ womansbeautyextra ប្រែសម្រួល៖ ឡៃហ៊ាង
