គូស្នេហ៍ថ្មោងថ្មី ប្រហែលអាចមានអារម្មណ៍ប្លែកៗបន្តិចនៅពេលសាកល្បងបទពិសោធន៍ថ្មីជាមួយគ្នា។ ប៉ុន្តែមិនជាបញ្ហា អ្នកទាំងពីរនៅតែអាចរីករាយជាមួយពេលវេលាដ៏ផ្អែមល្អែមបានឱ្យតែដឹងពីរឿងសំខាន់ទាំង ៥ នេះក្នុងពេលរួមភេទ៖
១. មានភ្លេងកំដរតិចៗ៖ វាជួយឱ្យដៃគូកាន់តែមានអារម្មណ៍រំភើបក្នុងពេលប្រតិបត្តិការ មិនតែប៉ុណ្ណោះវាក៏អាចកាត់បន្ថយភាពស្ងប់ស្ងាត់របស់បរិយាកាសបានផងដែរ។
២. កុំភ្លេចផឹកទឹក៖ ស្តាប់ទៅដូចកំប្លែងបន្តិចតែវាពិតជាចាំបាច់ ក្នុងពេលរួមភេទអ្នកអាចនឹងប្រើកម្លាំងច្រើន ក៏ដូចជាបែកញើសផង ដូច្នេះការផឹកទឹកជួយឱ្យអ្នកមានថាមពលបន្ថែមទៀតដើម្បីបន្តទៅមុខ។
៣. មានកន្សែងពោះគោ៖ វាជួយសម្រួលដល់អនាម័យរបស់ដៃគូពេលកំពុងរួមភេទ។
៤. សួរដៃគូពីអ្វីដែលគេចង់បាន៖ គូស្នេហ៍ថ្មោងថ្មីពិតជាមិនអាចតម្រូវចិត្តគ្នាបានទាំងស្រុងទេ ដូច្នេះគួរសួរពីអ្វីដែលគេពេញចិត្ត ហើយក៏ត្រូវប្រាប់គេដែរប្រសិនបើអ្នកមានអារម្មណ៍ទើសទាល់ត្រង់កន្លែងណាមួយ។
៥. ទៅបន្ទប់ទឹក៖ អ្នកគួរតែទៅបន្ទប់ទឹកនោមចេញ បន្ទាប់ពីរួមភេទរួចជាពិសេសគឺភាគីស្ត្រី ព្រោះវាជួយសម្អាតបាក់តេរីផ្សេងៗដែលជាប់នឹងប្រដាប់ភេទ៕
ប្រភព៖ gurl ប្រែសម្រួល៖ ឡៃហ៊ាង
