Arsenal ​លេង​មួយ​ក្បាច់​ដាច់​ចង្កេះ​អ្នក​គាំទ្រ ​ចាញ់​ក្រុម​បាត​តារាង​លីគ​អាល្លឺម៉ង់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Arsenal ​លេង​មួយ​ក្បាច់​ដាច់​ចង្កេះ​អ្នក​គាំទ្រ ​ចាញ់​ក្រុម​បាត​តារាង​លីគ​អាល្លឺម៉ង់

24/11/2017
ក្រុម​កាំភ្លើង​ធំ Arsenal ​ដែល​ជា​ក្លឹប​ខ្លាំង​មួយ​នៅ​អង់គ្លេស ​បាន​ភ្លាត់​ចាញ់​ក្រុម​បាត​តារាង​នៅ​លីគ​អាល្លឺម៉ង់ Koln ​ក្នុង​លទ្ធផល ១-០ ​កាល​ពី​យប់មិញ​នេះ ​ក្នុង​វគ្គ​ជម្រុះ Europa League ។
ក្នុង​ការ​ប្រកួត​យប់មិញ​នេះ ​ក្រុម​លោក Wenger ​បាន​ជាប់​ទៅ​វគ្គ​បន្ដ​ទៅ​ហើយ ណាមួយ​លេង​ជាមួយ​ក្រុម​មិន​សូវ​ខ្លាំង​ផង ​ទើប​បណ្ដាល​ឱ្យ​តា​បារាំង​ដាក់​កីឡាករ​លេង​មិន​ពេញ​ជើង​នោះ​ទេ ផ្ដល់​ឱកាស​ឱ្យ​អ្នក​មិន​សូវ​បាន​លេង​ចូល​លេង។ យ៉ាងណាមិញ ​លទ្ធផល​ហាក់​ដូចជា​មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ឡើយ ​ដោយសារ​តែ​បរាជ័យ ១-០ ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​យ៉ាង​នេះ។
ចំពោះ​រឿង​បរាជ័យ​ខាង​លើ​នេះ​ដែរ ​លោក Wenger ​បាន​និយាយ​ថា​៖ “យើង​តែងតែ​ភ្លាត់​ឱកាស​ជា​ច្រើន​ដង។ បាល់​របស់​គេ​ដែល​ទាត់​ចូល​យើង​នោះ ​មិន​សម​ជា​បាល់​ប៉េណាល់ទី​ឡើយ ខ្ញុំ​គិត​ថា​វា​មិន​សក្ដិសម​ទេ”។
ការ​ឈ្នះ Arsenal ​យប់មិញ​បាន​ធ្វើ​ឱ្យ​ក្រុម Koln ​នៅ​មាន​ឱកាស​យក​លេខ​២​ឡើង​ទៅ​វគ្គ​បន្ដ​បាន ​ដោយ​រង់ចាំ​មើល​ការ​ប្រកួត​ចុង​ក្រោយ​ទៀត។ ប្រកួត​ចុង​ក្រោយ​កាត់​សេចក្ដី​នោះ គឺ​ពួកគេ​ប៉ះ​ក្រុម​ Crvena Zvezda ខណៈ​ដែល​ Arsenal ​ប៉ះ​ជាមួយ Bate ៕