ព្រឹទ្ធសភា សម្រេចបញ្ចប់តំណែងសមាជិកខ្លួន២រូបមកពីគណបក្ស សម រង្ស៊ី ដែលមានតួនាទីជាសមាជិកអចិន្រ្តៃយ៍ ក្នុង CNRP - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រឹទ្ធសភា សម្រេចបញ្ចប់តំណែងសមាជិកខ្លួន២រូបមកពីគណបក្ស សម រង្ស៊ី ដែលមានតួនាទីជាសមាជិកអចិន្រ្តៃយ៍ ក្នុង CNRP

24/11/2017
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រឹទ្ធសភា​បានសម្រេចបញ្ចប់តំណែងសមាជិកខ្លួន២រូប មកពីគណបក្សសមរង្ស៊ី ដែលត្រូវបានតុលាការកំពូលកាត់ទោសមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ក្នុងចំណោមសមាជិកជាន់ខ្ពស់ CNRP ១១៨រូប។ សមាជិកព្រឹទ្ធទាំង២រូបនោះគឺ លោកស្រី គុណ លំអង និងលោក សោ ចាន់ដេត ដែលមានតួនាទីជាសមាជិកអចិន្រ្តៃយ៍របស់គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សក្បត់ជាតិ។ នេះបើតាម លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា ដែលបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅព្រឹកនេះ។

ការសម្រេចបញ្ចប់តំណែងជាសមាជិកព្រឹទ្ធសភារបស់ លោកស្រី គុណ លំអង និងលោក សោ ចាន់ដេត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃព្រឹទ្ធសភា​ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយពិភាក្សាលើរបៀបវារៈចំនួន៥ផ្សេងទៀត។

លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់បន្ថែមថា ក្រោយពេលបញ្ចប់តំណែងនេះ ព្រឹទ្ធសភា នឹងកាត់ឈ្មោះ និងកាត់ផ្តាច់ប្រាក់ខែរបស់ពួកគាត់ចាប់ពីខែនេះតទៅ ហើយដកហូតយកទ្រព្យសម្បត្តិរបស់រដ្ឋទាំងឡាយ ដែលគាត់កាន់កាប់ក្នុងពេលកាន់តំណែងយកត្រឡប់មកវិញ។
សូមបញ្ជាក់ថា តុលាការកំពូលរបស់កម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ​ បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ក្រោយពេលដែលតុលាការរកឃើញថា គណបក្សនេះបានឃុបឃិតជាប្រព័ន្ធជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ជាមួយគ្នានេះ តុលាការកំពូល ក៏បានហាមឃាត់មិនឱ្យសមាជិកជាន់ខ្ពស់គណបក្សនេះចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ៕