ពិតជាថ្លើមធំមែន..ហ៑ានលួចកាត់ខ្សែភ្លើងត្រូវនគរបាលប៉ុស្តិ៍ ធ្វើការឃាត់ខ្លួនបាន២នាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពិតជាថ្លើមធំមែន..ហ៑ានលួចកាត់ខ្សែភ្លើងត្រូវនគរបាលប៉ុស្តិ៍ ធ្វើការឃាត់ខ្លួនបាន២នាក់

23/11/2017
(ភ្នំពេញ) : ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ដង្កោ ធ្វើការឃាត់ខ្លួនបានយកមកសាកសួរ ក្រោយពីប្រទះឃើញជនសង្ស័យទាំងនេះ កំពុងតែធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅតាមបង្គោលភ្លើង តាមដងផ្លូវ២១៧។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅម៉ោង៣ទៀបភ្លឺ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ខាងលើ ទី១ឈ្មោះ គឹម អាន ភេទប្រុស អាយុ៣២ឆ្នាំមុខរបររើសអេតចាយ និងជសង្ស័យទី២ឈ្មោះ ឈិន ធារី ភេទប្រុស អាយុ២៦ឆ្នាំ មិខរបរមិនពិតប្រាកដ អ្នកទាំង២នាក់ស្នាក់នៅផ្ទះជួល ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ដកហូតវត្ថុតាងបានរួមមាន កាំបិតដែកដងឬស្សី ដែលមានប្រវែង៤តឹក សម្រាប់យកមកធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ចំនួន១ផងដែរ។

មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ដង្កោ បានចុះល្បាតក្នុងភូមិសាស្ត្រ លុះដល់ចំណុចកើតហេតុតាមបណ្តោយផ្លូវ២១៧ ក៏ប្រទះឃើញជនសង្ស័យទាំង២នាក់ កំពុងតែរៀបចំធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅចំណុចបង្គោលភ្លើងលេខ P18-131 ទើបឃាត់ខ្លួនភ្លាមៗបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់តែម្តង ៕ អត្ថបទ: សិទ្ធ