ចូលរួមយុទ្ធនាការចូលរួមសំអាតទីក្រុងទាំងអស់គ្នា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចូលរួមយុទ្ធនាការចូលរួមសំអាតទីក្រុងទាំងអស់គ្នា

23/11/2017
(ខេត្តបាត់ដំបង): នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបរិវេណនាគព័ន្ធខេត្តបាត់ដំបង វេលាម៉ោង០៧.៣០នាទី គឺមានការរៀបចំ អបអរសាទរពិធីទិវាអនាម័យបរិស្ថានជាតិ ប្រចាំខេត្តបាត់ដំបង ដែលស្ថិតនៅក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់ពីអភិបាលខេត្ត និងគណ:អភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតន: ដោយមានការចូលរួមមានមន្រ្តីសាលា ក្រុង និងសមាជិក, ក្រុមសសយក,មន្រ្តីគ្រប់ជាន់ថ្នាក់ក្រុង បាត់ដំបងទាំងមូល,សិស្ស និស្សិត, ទាហានបានចូលរួមជា ច្រើនកុះករផងដែរ។
ការរៀបពិធីនេះឡើងគឺធ្វើឡើងដើម្បីជួយរក្សានូវអនាម័យ បរិស្ថានក្រុង និងសាធារណ:អោយមានសោភណ័្ឌភាពល្អ មិនមានសំរាម នឹងអោយប្រជាពលរដ្ឋនៅតាមដងវិធីនានា ជួយសហការណ៍ចូលរួមសំអាតបរិស្ថាន ដើម្បីអោយក្រុង បាត់ដំបងទាំងមូលប្រែក្លាយជាទីដ៏ក្រុងស្អាត (បរិស្ថានស្អាត នាំមកនូវសុខភាព)។ អត្ថបទ: លុយ សព្វសិទ្ធិ