Manchester United បានចាញ់ FC Basel យ៉ាងគួរឲ្យភ្ញាក់ផ្អើលនៅប្រកួតទី៥ក្នុងពូលA ធ្វើឲ្យពួកគេត្រូវរង់ចាំ១ប្រកួតទៀតដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។
Mourinho
ក្រុមជើងឯក Europa League ឈ្នះ៤ប្រកួត ហើយត្រូវការ១ពិន្ទុទៀតប៉ុណ្ណោះដើម្បីកក់កៅអីនៅវគ្គបន្ទាប់ប៉ុន្តែបែរជាខកចិត្តនៅទឹកដីប្រទេសស្វីស។ យ៉ាងណាលោក Jose Mourinho បានបដិសេធមិនបន្ទោសកីឡាករណាម្នាក់ឡើយ ហើយនិងគិតថាទម្រង់លេងប៉ុណ្ណឹងគឺសមល្មមនឹងទទួលយកបាន។
អ្នកចាត់ការពោរពេញដោយបទពិសោធន៍សញ្ជាតិព័រទុយហ្គាល់បាននិយាយថា៖ "Basel លេងការពារ៥នាក់ ដូច្នេះយើងលេងប្រយុទ្ធ៣។ ទម្រង់លេងនេះពិតជាល្អនៅវគ្គទីមួយ ហើយនៅវគ្គទីពីរ Man Utd មិនស៊ុតបញ្ចូលទីព្រោះយើងត្រូវការតែស្មើប៉ុណ្ណោះដើម្បីឡើងទៅវគ្គ១៦ក្រុម។ ជាការពិតនៅនាទី៧៥ ឬ៨០នៅពេលក្រុមមិនស៊ុតព្រោះតែមិនចង់ឈ្នះ ប៉ុន្តែពេលភ្លាត់ចុងម៉ោងពួកយើងក្លាយជាអ្នកចាញ់"៕
