Hun Sen Cup ​ស្អែក​នេះ ​នឹង​ដឹង​៤​ក្រុម​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Hun Sen Cup ​ស្អែក​នេះ ​នឹង​ដឹង​៤​ក្រុម​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ

21/11/2017
កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ Hun Sen Cup ​មិន​ទាន់​មាន​ក្រុម​ណា​មួយ ​ដែល​អាច​ប្រាកដ​ថា​នឹង​មាន​ភាគ​រយ​ខ្ពស់​ឡើង​ទៅ​វគ្គ​បន្ដ​បាន​ឡើយ ព្រោះ​ថា​លទ្ធផល​សុទ្ធ​តែ​ស្វិតស្វាញ​ខ្លាំង​ណាស់។
តួយ៉ាង​ក្រសួង​ការពារ​ជាតិ ​លេង​ស្មើ​ជាមួយ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ ១-១ ​នៅ​ស្ដាត​ចាស់​ជា​ដើម គឺ​សុទ្ធ​តែ​ត្រូវ​ធ្វើ​ការ​ធ្ងន់​នៅ​ជើង​ទី​២​នេះ​ជាក់​ជា​មិន​ខាន។ មួយ​គូ​១​ទៀត​ដែល​គេ​មើល​ឃើញ​ថា​ពិសេស​ដែរ​នោះ គឺ​ភ្នំពេញ​ក្រោន​និង​ណាហ្គាវើល ដែល​ណាហ្គា​ឈ្នះ ២-១ ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ។ ២​ក្រុម​នេះ សុទ្ធ​តែ​មាន​កីឡាករ​ល្អ​ៗ​ដូច​គ្នា ប៉ុន្តែ​ណាហ្គា​ហាក់​មាន​ប្រៀប​ជាង​បន្តិច ព្រោះ​ពួកគេ​មាន​កីឡាករ​ចាស់​ៗ​ បទ​ពិសោធ​ច្រើន​ជាង​ភ្នំពេញ​ក្រោន ពោរពេញ​ដោយ​កីឡាករ​ក្មេង​ៗ។

បឹង​កេត​ដែល​ជើង​ទី​១ ​ស្មើ​ជាមួយ​ក្រុម​គិរី​វង់​សុខសែន​ជ័យ ត្រូវ​គេ​មើល​ឃើញ​ថា​មាន​សង្ឃឹម​ឡើង​ទៅ​វគ្គ​បន្ដ​ច្រើន ត្បិត​អី​ពួកគេ​លេង​ស្មើ​នៅ​ជើង​ទី​១​មែន តែ​ពេល​នោះ​លេង​នៅ​តាកែវ ដូច្នេះ​ជើង​ទី​២​នេះ​នឹង​លេង​នៅ​ទឹក​ដី​របស់​បឹង​កេត​វិញ​ម្ដង នា​ស្ដាត​ចាស់។ ដោយ​ឡែក​សម្រាប់​ក្រុម​ប៉ូលិស​វិញ ​នឹង​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ហើយ​សម្រាប់​ការ​ប៉ះ​អគ្គីសនី​ជើង​ទី​២​នេះ ព្រោះ​ថា​ពួកគេ​ចាញ់ ១-០ ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ។
លទ្ធផលជើងទី១
ដូច្នេះ​មាន​តែ​ចាំ​មើល​ជើង​ទី​២​ស្អែក​នេះ​ហើយ ទើប​ដឹង​ថា​៤​ក្រុម​ណា​ដែល​អាច​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាន។ កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​សូម​មើល​រូប​ខាង​ក្រោម​នេះ៖