មិន​មែន​តែ Chonburi ​នៅ​មាន​ក្លឹប​មក​ពី​សិង្ហបុរី​១​ទៀត ក៏​​ចង់​បាន​ ច្រឹង ពលរដ្ឋ ​ដែរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មិន​មែន​តែ Chonburi ​នៅ​មាន​ក្លឹប​មក​ពី​សិង្ហបុរី​១​ទៀត ក៏​​ចង់​បាន​ ច្រឹង ពលរដ្ឋ ​ដែរ

21/11/2017
កាល​ពី​ម្សិលមិញ​នេះ ​មាន​ដំណឹង​ពី​ប្រទេស​ថៃ​មក​ថា ក្លឹប Chonburi ​ទាក់ទង​ចង់​បាន ច្រឹង ពលរដ្ឋ ​របស់​កម្ពុជា​នៅ​លេង​នៅ​លីគ​ថៃ។ ដោយ​ឡែក​លោក ខូវ ឆាយ ​អ្នក​ចាត់ការ​ក្លឹប​ក្រសួង​ការពារ​ជាតិ​ក៏​បង្ហើប​ថា​វា​ជា​រឿង​ពិត ប៉ុន្តែ​មិនមែន​មាន​តែ​ក្លឹប​នៅ​ថៃ​ទេ សូម្បី​តែ​នៅ​សិង្ហបុរី​ក៏​មាន​ទាក់ទង​មក​ដែរ។


“ការ​ពិត​គេ​សួរ​មែន តាំង​ពី​ចប់​ស៊ីហ្គេម​មក​ម្ល៉េះ ប៉ុន្តែ​គ្រា​នោះ​គ្រាន់​តែ​សួរ​នាំ​សិន​ប៉ុណ្ណោះ។ យើង​បាន​ឃើញ​ដំណឹង​ពី​ខាង​ថៃ​មក​វិញ​កាល​ពី​ម្សិលមិញ ដូច្នេះ​សង្ឃឹម​ថា​ចប់​រដូវ​កាល​នេះ​នឹង​មាន​ដំណឹង​ល្អ​សម្រាប់​ ពលរដ្ឋ។ មួយ​ទៀត ​កាល​ពី​មុន​ក៏​មាន​ក្លឹប​នៅ​ខាង​សិង្ហបុរី​គេ​សួរ​នាំ​ដែរ ប៉ុន្តែ​វា​មិន​ទាន់​មាន​ការ​ផ្ទេរ​ណា​មួយ​កើត​ឡើង”។ សម្ដី​របស់​លោក ខូវ ឆាយ។


អ្នក​ចាត់ការ​ក្រុម​ទ័ព​ខាង​លើ​បញ្ជាក់​បន្ថែម​ថា​ក្រុម​របស់​លោក​គ្មាន​បំណង​ចង់​ទុក​កីឡាករ​ណា​ម្នាក់​មិន​ឱ្យ​ចេញ​ទៅ​ក្រៅ​នោះ​ទេ។ផ្ទុយ​ទៅ​វិញ ​មាន​តែ​ជំរុញ​ថែម ​ដើម្បី​ឱ្យ​ពួកគេ​បាន​រៀន​សូត្រ​អ្វី​ដែល​ថ្មី​នៅ​ទី​នោះ ​និង​មក​ជួយ​បាល់ទាត់​កម្ពុជា​វិញ​នៅ​ថ្ងៃ​អនាគត។

ពលរដ្ឋ ​ជា​យុវជន​ឆ្នើម​ម្នាក់​របស់​កម្ពុជា ​ហើយ​តែងតែ​បំពេញ​តួនាទី​ជា​ខ្សែ​បម្រើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​នៅ​លីគ​កម្ពុជា​នា​ពេល​កន្លង​មក។ កីឡាករ​ពូកែ​លេង​សើច​ម្នាក់​នេះ ​ត្រូវ​បាន​គ្រូ​បង្វឹក​នានា​មើល​ឃើញ​ថា​អាច​នឹង​មាន​អនាគត​ល្អ​នា​ពេល​អនាគត ប្រសិន​បើ​រូបគេ​ព្យាយាម​ហ្វឹកហាត់​បន្ថែម​ទៀត៕