Rashford ថា​ចង់​ធ្វើ​ជា​អ្នក​ចាំ​ទី​នៅ​ថ្ងៃ​ណា​មួយ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Rashford ថា​ចង់​ធ្វើ​ជា​អ្នក​ចាំ​ទី​នៅ​ថ្ងៃ​ណា​មួយ​

21/11/2017
Marcus Rashford គឺ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​របស់​ Manchester United បើ​ទោះ​ជា​មាន​វ័យ​ទើប​តែ​២០​ឆ្នាំ​ក៏​ដោយ។


Rashford
កីឡាករ​ចេញ​ពី​ថ្នាល​យុវជន​បិសាច​ក្រហម​ត្រូវ​រើស​ចូល​ក្នុង​ឈុត​ធំ​កាល​ពី​ឆ្នាំ​២០១៥​ នឹង​រក​បាន​១៣​គ្រាប់​​ចាប់​តាំង​ពី​ពេល​នោះ​មក​។ ក្រោយ​លេច​មុខ​លេច​មាត់​ក្នុង​ជម្រើស​ដំបូង​ ខ្សែ​ប្រយុទ្ធ​ស្បែក​ខ្មៅ​សញ្ជាតិ​អង់គ្លេស​​ត្រូវ​កោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​ និង​ស៊ុត​បញ្ចូល​ទី​បាន​២​គ្រាប់។​

យ៉ាង​ណា​ក៏​ដោយ​ Rashford បាន​ទម្លាយ​អាថ៌កំបាំង​ថា​តួ​នាទី​លេង​ដំបូង​បំផុត​របស់​ខ្លួន​​មិន​មែន​តំណែង​ប្រយុទ្ធ​ទេ គឺ​លេង​ជា​អ្នក​ចាំទី​ ហើយ​និមិត្តរូប​របស់​គេ​គឺ Tim Howard ​អតីត​អ្នក​ចាំ​ទី​ Everton។ "រដូវ​កាល​ដំបូង​របស់​ខ្ញុំ​គឺ​លេង​ជា​អ្នក​ចាទី។ Howard គឺ​ជា​ Idol របស់​ខ្ញុំ​ ហើយ​ខ្ញុំ​​មាន​អាវ​គាត់​​មួយ​ចំនួន​នៅ​ផ្ទះ​"។

ខ្សែ​ប្រយុទ្ធ​ដែល​មាន​ស្រុក​កំណើត​នៅ​តំបន់​ Wythenshawe ភាគ​ខាង​ត្បូង​ទីក្រុង Manchester បាន​និយាយ​បែប​លេង​សើច​ថា​បើ​មាន​ឱកាស​រូប​គេ​ក៏​ចង់​ធ្វើ​ជា​អ្នក​ចាំ​ទី​វិញ​ដែរ​នៅ​ថ្ងៃ​អនាគត៕