នាវាចម្បាំង​ជើង​ទឹក​រុ​ស្ស៊ី​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ចូល​ចត​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាវាចម្បាំង​ជើង​ទឹក​រុ​ស្ស៊ី​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ចូល​ចត​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ

08/11/2017

ខេត្ត​ព្រះ​សីហ​នុ ៖ ក្នុង​ដំណើរ​ទស្សនៈកិច្ច​នៅ​កម្ពុជា​រយៈពេល​៦​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៧​ដល់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នាវាចំបាំង​ប្រឆាំង​នាវាមុជទឹក​ធុន​ធំ​(​នាវា​ពិឃាត​)​របស់​កងទ័ពជើងទឹក​ប្រទេស​រុ​ស្ស៊ី​អម​ដោយ​នាវា​ដឹក​ប្រេង​ចំនួន​២​គ្រឿង​ដែល​មាន​នា​វឹក​សរុប​ចំនួន​៤៦៣​នាក់​បាន​ចូល​ចត​នៅ​កំពង់​ផែរ​អន្តរជាតិ​ក្រុងព្រះសីហនុ​ក្នុង​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​សុ​វត្តិភាព ។

ក្រោយ​ពី​ការ​ចូល​ចត​ដោយ​សុវត្ថិភាព​នៅ​កំពង់​ផែរ​ក្រុងព្រះសីហនុ​នា​ព្រឹក​ថ្ងៃ​ទី​៧ ខែវិច្ឆិកា​ឆ្នាំ​២០១៧ នៅ​សាលាខេត្ត​ព្រះ​សីហ​នុ លោក​ឧត្តមនាវីទោ Eduard Mikhaylov មេបញ្ជាការ​កងទ័ពជើងទឹក​រុ​ស្ស៊ី​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ក្រោម​ការ​ទទួល​ស្វា​គម​ន៏​ពី​លោក​ឧត្តមនាវីទោ​រស់​វាសនា​មេបញ្ជាការ​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​រាម​បាន​ដឹកនាំ​ប្រតិភូ​ជួប​សំដែង​ការ​គួរសម ។

ក្នុងអំឡុងពេល​ទស្សនៈកិច្ច​នៅ​កម្ពុជា​៦​ថ្ងៃនេះ​មេបញ្ជាការ​កងទ័ពជើងទឹក​ប្រទេស​រុ​ស្ស៊ី​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​មាន​ប្រសាសន៍​បញ្ជាក់​ថា មាន​គំរោង​ជួប​សំណេះសំណាល​ជា​លក្ខណៈ​មិត្តភាព​ជាមួយ​មន្ត្រី​យោធ​ជាន់ខ្ពស់ និង​មន្ត្រី​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ ពិសេស​ជាមួយ​សម​ភាគី​កងទ័ពជើងទឹក​កម្ពុជា ។

នៅ​ក្នុង​ជំនួប​នេះ​ក្រៅ​តែ​ពី​កិច្ច​ពិភាក្សា​ផ្ដោត​ទៅ​លើ​ចំណង​សាមគ្គីភាព​កិច្ច​សហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពី​កម្ពុជា​-​រុ​ស្ស៊ី និង​សំណើរ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​គោលបំណង​សំខាន់​របស់​នាវា​រុ​ស្ស៊ី​នៅ​កម្ពុជា ៕