រូបតំណាង
១. ដើរប្រាប់គេជុំវិញពីបញ្ហារបស់អ្នកទាំង២មនុស្សស្រីមានទម្លាប់មិនល្អមួយនោះគឺ រាល់ពេលមានជម្លោះឬខឹងអ្នកណាក៏ដោយ ក៏នឹងដើររកបុគ្គលទី៣ម្នាក់ទៀតដើម្បីនិយាយដើមអ្នកដែលយើងកំពុងខឹង។ ពេលយើងធ្វើដូចនេះ គេនឹងគិតថាយើងជាមនុស្សមានចរិតលក្ខណៈមិនល្អ មិនអាចនៅជាមួយគ្នាយួរបាន។
២. ហែកកេរ្តិ៍គ្នាលើបណ្ដាញសង្គម
មានមនុស្សជាច្រើនចាត់ទុកបណ្ដាញសង្គមគឺជាកន្លែងសម្រាប់ជះចោលកំហឹងក្នុងខ្លួន។ តែមិនមែនគ្រប់រឿងទាំងអស់សុទ្ធតែអាចដោះស្រាយនៅទីនោះបានឡើយ ជាពិសេសគឺរឿងស្នេហា។ តើអ្នកនឹងមានអារម្មណ៍បែបណាពេលគេនិយាយមិនល្អពីអ្នកឲ្យមនុស្សរាប់ពាន់នាក់ផ្សេងបានដឹងនោះ?
៣. ធ្វើជាញ៉ែអ្នកផ្សេងដើម្បីឲ្យសង្សារប្រចណ្ឌ
ការប្រចណ្ឌនៅក្នុងរឿងមនោសញ្ចេតនានឹងធ្វើឲ្យស្នេហារឹតតែមានឱជារសជាងមុន តែបើកំឡុងពេលឈ្លោះគ្នា ហើយអ្នកធ្វើជាញ៉ែជាអ្នកផ្សេងឲ្យគេបានដឹងនោះ នោះគេនឹងរឹតតែមានហេតុផលដើម្បីខឹងអ្នកលើសដើម។
រូបតំណាង
៤. ទារបែកគ្នាកុំយករឿងបែកគ្នាមកគំរាមគេអី។ រាល់ពេលឈ្លោះគ្នាតែងចង់បែកគ្នានោះមិនមែនជាទង្វើរបស់មនុស្សស្រីដែលដឹងរឿងធ្វើនោះឡើយ។ លើកដំបូងអាចមានប្រសិទ្ធភាព តែលើកក្រោយៗគេអាចនឹងយល់ព្រមក៏ថាបាន ព្រោះគេស្មានថាអ្នកចង់បានដូចនេះ។
៥. និយាយបន្ទាបបន្ថោកគេ
ពេលខឹងគ្នាគេងាយនឹងបាត់បង់ការគ្រប់គ្រងខ្លួនឯង និងនិយាយពាក្យដែលប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ។ ព្យាយាមកុំនិយាយប៉ះពាល់ដល់កិត្តិយសរបស់គេ ព្រោះអាចដិតដានក្នុងចិត្តយូរណាស់ទម្រាំតែរបួសចិត្តនេះជាបាន។
៦. បោះបង់ចោលដោយងាយស្រួល
ពេកគិតដល់ការចែកផ្លូវគ្នា សូមគិតពីមូលហេតុអ្វីបានជាយើងចាប់ផ្ដើមស្រលាញ់គ្នាមុន។ កុំបោះបង់ចោលនូវមនោសញ្ចេតនាដែលយើងខំសាងឡើងងាយស្រួលបែបនេះ វាគួរឲ្យស្ដាយខ្លាំងណាស់៕
ប្រភព៖ Spiceee ប្រែសម្រួល៖ ឡៃហ៊ាង