iPhone មាននូវឈីបGPS ដូចនៅក្នុងឧបករណ៍ GPS ដែរ។ iPhone ប្រើឈីប GPS ភ្ជាប់ជាមួយនឹង អង់តែនទូរស័ព្ទ និងបណ្ដាញ Wi-Fi ក្នុងការគណនាទីតាំងរបស់ទូរស័ព្ទ។ យ៉ាងណាមិញ អ្នកមិនត្រូវការដំឡើងឈីប GPS នោះទេ គ្រាន់តែបើកដំណើរការ ឬបិទលើ iPhone តែម្ដង។
ឈីប GPS
GPS (Global Positioning System) ជាផ្កាយរណបដាក់សំកាំងក្នុងការជួយកំណត់ទីតាំង ដែលមើលការខុសត្រូវដោយ នាយកដ្ឋានការពារសហរដ្ឋអាមេរិក។ GPS ស្វែងរកទីតាំងដោយរលកសញ្ញាផ្កាយរណប យ៉ាងហោចណាស់ ៣ នៃ ៣១ រលកសញ្ញាដែលមាន។ GPS អាចមានបញ្ហារលកសញ្ញា ពេលស្ថិតនៅទីតាំងមានអាគារខ្ពស់ៗ ព្រៃជ្រៅ ជាដើម។ អង់តែនទូរស័ព្ទ និងរលកសញ្ញា Wi-Fi អាចផ្ដល់ប្រយោជន៍ចំពោះ iPhone ក្នុងការចាប់យកទីតាំង ជាងលើឧបករណ៍ GPS។ ល្បីបើ ការបើក GPS ឲ្យដំណើរការមានអត្ថប្រយោជន៍សម្រាប់ស្វែងរកទិសដៅលើកម្មវិធីផែនទី ប៉ុន្តែមានការព្រួយបារម្ភចំពោះព័ត៌មានឯកជនក្នុងការប្រើប្រាស់ ដែលអាចដឹងគ្រប់ពេលថាអ្នកនៅទីណា។ ដូច្នេះ iPhone ផ្ទុកនូវតំបន់មានដែនកំណត់សម្រាប់អ្នកគ្រប់គ្រង។
ការគ្រប់គ្រងទីតាំង
អ្នកអាចបិទនូវបច្ចេកវិទ្យាវិភាគទីតាំងនេះលើ iPhone ដោយចូលទៅកាន់កម្មវិធី Settings > Privacy រួចបិទនូវ Location Services។ យ៉ាងណាមិញ Apple ណែនាំអ្នក ឲ្យពិនិត្យមើលបញ្ជីកម្មវិធីអេក្រង់ Location Services នៅក្រោម Share My Location ដោយអ្នកអាចកំណត់ Never, While Using ឬ Always សម្រាប់គ្រប់គ្រងការប្រើប្រាស់ទិន្នន័យទីតាំងអ្នកលើកម្មវិធី។
បច្ចេកវិទ្យាបំពេញបន្ថែមលើ GPS
iPhone មានបច្ចេកវិទ្យាបន្ថែមលើ Board ដែលភ្ជាប់ដំណើរការជាមួយនឹង GPS chip ដើម្បីមានភាពរឹងមាំលើកំណត់ទីតាំងរបស់ទូរស័ព្ទ។
Accelerometer និង Gyroscope៖ iPhone មាន 6-axis Gyroscope និង Accelerometer chip លើ Board។ Gyroscope ប្រាប់ពីរបៀបទូរស័ព្ទបង្វិលផ្លាស់ប្ដូរទិស។ Accelerometer ពិនិត្យ និងថតនូវចលនាធំ និងតូច ជា Inputs ដែលទូរស័ព្ទអាចប្រើបាន។
Wi-Fi Tracking៖ ពេល GPS មិនដំណើរការល្អ ដូចជាពេលនៅក្នុងអាគារខ្ពស់ៗ Wi-Fi tracking អាចជំនួសតួនាទីបាន ដោយប្រើនូវ Database នៃបណ្ដាញ Wi-Fi ជុំវិញពិភពលោកក្នុងការកំណត់ទីតាំងទូរស័ព្ទ អាស្រ័យលើរលកសញ្ញា Wi-Fi ជាច្រើន។
Compass៖ iPhone មាននូវ Compass ជាផ្នែកនៃ Motion-tracking chip ក្នុងការតាមដានចលនា និងទិសលើកម្មវិធីផែនទីណាមួយ អ្នកប្រើប្រាស់។
Barometer៖ អ្នកប្រហែលជាគិតថា វាប្រើសម្រាប់វាស់សំពាធខ្យល់ តែមិនមែននោះទេ។ Barometer ជួយដល់ GPS chip ក្នុងការវាស់នូវការផ្លាស់ប្ដូរ Elevation (ពិនិត្យមើលភាពលំអៀង) ដើម្បីបង្កើតនូវ Elevation ឲ្យកាន់តែត្រឹមត្រូវ និងពិនិត្យមើលការផ្លាស់ប្ដូរ Elevation។
M10 Motion Coprocessor៖ ក្នុងទូរស័ព្ទ iPhone Apple ប្រើ M10 motion coprocessor chip ដើម្បីបន្តពិនិត្យទិន្នន័យពី Accelerometer, compass, gyroscope និង Barometer៕
ប្រភព៖ lifewire ប្រែសម្រួល៖ ឡៃហ៊ាង
