តាមរបាយការណ៍មួយបានបញ្ជាក់ប្រាប់ថាក្រុមហ៊ុន Apple នឹងពន្លឿនល្បឿនអ៊ីនធឺណិត LTE លើ iPhone ឆ្នាំ ២០១៨ ដោយប្រើនូវបច្ចេកវិទ្យា 4x4 MIMO លើជំនាន់ 2x2 MIMO និងប្រភេទ Modem ជំនាន់ចុងក្រោយ Intel XMM 7560 ឬ Qualcomm Snapdragon X20។ នេះបើយោងតាមការលើកឡើងពីអ្នកវិភាគនៃក្រុមហ៊ុន KGI លោក Ming-Chi Kuo កាលពីថ្ងៃសុក្រកន្លងទៅ។
អ្វីដែលពិសេសមានម៉ូដែល iPhone យ៉ាងតិចមួយ អាចនឹងគាំទ្រការប្រើប្រាស់ SIM ចំនួន ២ ប្រភេទ DSDS ដោយប្រើប្រព័ន្ធ LTE+LTE ដូចគ្នា ហើយស្ថិតនៅលើបន្ទះឈីបសេវាទូរសព្ទតែមួយ។ យ៉ាងណាក្ដីគេមិនច្បាស់ថា iPhone ជំនាន់ថ្មីនឹងមានរន្ធសម្រាប់ដោតស៊ីមពីរ ឬ មានស៊ីមមួយត្រូវបានបង្កប់រួចស្រេចលើទូរសព្ទនោះទេ។
ដោយឡែកអំឡុងឆ្នាំ ២០១៩ ទៅ ២០២០ ក្រុមហ៊ុនអាមេរិកមួយនេះ ក៏អភិវឌ្ឍទៅកាន់យុគសម័យកម្រិតថ្មីនៃប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន 5G ខណៈភាគរយខ្ពស់ទទួលការផ្គត់ផ្គង់ឈីបពីក្រុមហ៊ុន Intel ដោយបោះបង់ចោល Qualcomm ហើយល្បឿនតភ្ជាប់នឹងឡើងខ្ពស់ដល់ចំណុច ១ Gbps (Gigabit-Per-Second)៕
ប្រភព៖ idropnews ប្រែសម្រួល៖ ឡៃហ៊ាង
