ខ្សែប្រយុទ្ធអូស្រ្តាលី Tomi Juric
ប្រភពខាងលើងបន្តថា ក្នុងចំណោមលីគទាំង៩ដែលជួរមុខគេនៅអាស៊ីមានដូចជា ជប៉ុន ចិន កូរ៉េខាងត្បូង អូស្ត្រាលី ថៃ វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង សិង្ហបុរី មានតែ A-Leaugue របស់អូស្ត្រាលី និង K-League Classic របស់កូរ៉េខាងត្បូងប៉ុណ្ណោះដែលមានកីឡាករក្នុងស្រុកជាអ្នកទាត់បាល់បញ្ចូលទីច្រើនបំផុត (top scorer) ក្រៅពីនោះ ចិនជាឧទាហរណ៍ កីឡាករមានគុណភាពភាគច្រើនមកពីអឺរ៉ុប។ថាតើគេអាចដោះស្រាយបញ្ហានេះបានដោយរបៀបណា?
លោក Mads Davidsen សញ្ជាតិដាណឺម៉ាក ដែលបច្ចុប្បន្នជាជំនួយការលោក Andre Villas-Boas នៅក្រុម Shanghai SIPG ប្រទេសចិន បាននិយាយថា បាល់ទាត់សម័យទំនើបខ្សែបម្រើក៏ជាអ្នករកគ្រាប់បាល់បានច្រើនផងដែរ ដូចយ៉ាង Top Scorer មានRonaldo, Messi, Hazard សុទ្ធតែលេងនៅស្លាប ប៉ុន្តែលោកនិយាយថា នៅចិនលោកនៅតែត្រូវការខ្សែប្រយុទ្ធចិនពាក់អាវលេខ៩ ឲ្យកាន់តែច្រើន។
ក្រុមយុវជន Shanghai SIPG ហាត់ទាត់២០០គ្រាប់រាល់អាទិត្យសម្រាប់កីឡាករម្នាក់ៗ ដើម្បីប្រាកដថាពួកគេអាចបង្កើនជំនាញស៊ុត។ លោក Mads Davidsen និយាយថាបាល់ទាត់នៅចិន នៅតែត្រូវការកីឡាករបរទេស និង គ្រូបរទេសជាចាំបាច់ ដើម្បីជួយបង្កើនគុណភាពកីឡាករក្នុងស្រុក។ ទន្ទឹមនឹងនេះ គេអាចបង្កើតលីគ U-23 ជាក្របខ័ណ្ឌទី២ ឬ ទី៣ ដើម្បីឲ្យកីឡាករវ័យក្មេងទទួលបានការប្រកួតប្រជែងគ្រប់គ្រាន់។
ប៉ុន្តែ លោក Mads Davidsen មើលឃើញការពិបាកមួយទៀតដែលពិបាកដោះស្រាយ គឺ បញ្ហាប្រឈមរបស់ខ្សែប្រយុទ្ធ វ័យ១៩ឆ្នាំរបស់ចិន ក្នុងការបានឱកាសលេងឲ្យក្លឹប ប្រសិនបើមានខ្សែប្រយុទ្ធបរទេសឆ្នើមក្នុងក្រុម ព្រោះកីឡាករបរទេសទាំងនោះអាចនឹងជួយឲ្យក្លឹបមានឱកាសឈ្នះច្រើន ដែលក្លឹបមិនអាចរង់ចាំឲ្យកីឡាករវ័យក្មេងចិនយកឱកាសនោះមកបណ្ដុះសមត្ថភាពបានទេ៕
ប្រភព៖ Fox Sports Asia ប្រែសម្រួល៖ ឡៃហ៊ាង