វីដេអូមួយមានអ្នកទស្សនាជាង ១ លាននាក់ ក្រោយពេលក្រុមការងារ UnlockRiver បានយក iPhone X ទើបបើកចេញពីប្រអប់ថ្មីៗ មកចងព្យួរជាមួយខ្សែភ្ជាប់ទៅ Drone ម៉ូដែល DJI Inspire 2 ឲ្យហោះលើរយៈកម្ពស់ ១ ពាន់ហ្វីតឬជាង ៣០០ ម៉ែត្រពីដី ហើយទម្លាក់ចុះមកក្រោម ដើម្បីចង់ដឹង តើស្មាតហ្វូនតម្លៃ ១ ពាន់ដុល្លារនោះ មានភាពធន់ដល់កម្រិតណា?
លទ្ធផលចុងក្រោយបង្ហាញ នៅផ្នែកខាងក្រោយនៃសំបកម៉ាស៊ីន ដែលស្រោបដោយកញ្ចក់ ត្រូវប្រេះស្រាំបែកខ្ទេចគ្មានសល់ ប៉ុន្តែអេក្រង់ខាងមុខនៅរក្សាភាពស្អាតដដែល បន្ថែមពីនេះទៀត ទាំងការចុចថតរូបឬ Touch ដំណើរការអេក្រង់ នៅល្អដូចសភាពដើម។
ប្រភព៖ YouTube
