តួលេខម្ចាស់ iPhone X កាន់តែច្រើនបានបញ្ចេញមតិលើគេហទំព័រ Reddit និង Twitter ជុំវិញអេក្រង់នៃស្មាតហ្វូនរបស់ពួកគេចាប់ផ្តើមដំណើរការខុសប្រក្រតី នៅទីតាំងត្រជាក់ខ្លាំង។ ថ្វីបើមិនការបញ្ជាក់ពីបញ្ហាច្បាស់លាស់ណាមួយ ប៉ុន្តែគេជឿថាមិនមែនជារឿងចៃដន្យនោះឡើយ។
ក្រោយមក Apple ក៏បានឆ្លើយតបក្នុងសារព័ត៌មាន The Loop ថា "ពួកយើងទទួលស្គាល់អេក្រង់ iPhone X នឹងមិនអាចឆ្លើយតបការបញ្ជាបានរហ័សឬបត់បែនបានភ្លាមៗ នៅក្នុងអាកាសធាតុត្រជាក់ឡើយ លុះត្រាតែចាំប៉ុន្មានវិនាទីបន្ទាប់ ប៉ុន្តែយើងនឹងកែប្រែចន្លោះប្រហោងទាំងនោះនៅកំណែអាប់ដែតកម្មវិធីនាពេលខាងមុខ"។
ជាទូទៅ Apple បានកំណត់រួចជាស្រេចការប្រើប្រាស់ iPhone ចន្លោះសីតុណ្ហភាព ០ ទៅ ៣៥ អង្សាសេគឺមិនជាបញ្ហាចោទអ្វីឡើយ លើកលែងតែខ្ពស់ឬទាបជាងការកំណត់នេះប៉ុណ្ណោះ។ ប៉ុន្តែផ្អែកតាមការលើកឡើងរបស់អ្នកប្រើប្រាស់ម្នាក់ដែលជួបបញ្ហាបានឲ្យដឹងថា ទូរសព្ទគេកាន់ប្រើនៅសីតុណ្ហភាពត្រឹមក្បែរ ១០ អង្សាសេប៉ុណ្ណោះ ផ្ទុយទៅវិញនៅបន្តជួបបញ្ហាដដែល។
ប្រភព៖ idropnews ប្រែសម្រួល៖ ឡៃហ៊ាង
