Nokia 2 សាក​តែ​ម្តង លេង​ម៉ា​ឆ្អែត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Nokia 2 សាក​តែ​ម្តង លេង​ម៉ា​ឆ្អែត

13/11/2017
Nokia បាន​ចេញ​លក់​ទូរសព្ទស៊េរី​ថ្មី Nokia 2 ពីរ​បី​ថ្ងៃ​មុន​នេះ​។ ការ​រចនា​រូបរាង​ខាង​ក្រៅ​មិន​ប៉ុន្មាន​ទេ ប៉ុន្តែ​​ទូរសព្ទ​នេះ​ថ្ពក់​ចិត្ត​អ្នក​ប្រើប្រាស់​ដោយសារ​សមត្ថភាព​កាន់​ថ្ម​មិន​ធម្មតា​របស់​វា ដែល​តម្រូវចិត្ត​អ្នក​ចូលចិត្ត​លេង​ទូរសព្ទ​យូរៗ ហើយ​ធុញ​ទ្រាន់​ការ​សាក​ថ្ម​ញឹកញាប់​។
អ្នក​នាង ស្រី អូន ម្ចាស់ហាង​ទូរសព្ទ​ស្រី​អូន​ម្តុំ​គីរីម្យ​បាន​ប្រាប់​ថា Nokia 2 ទើប​ចេញ​លក់​​ប៉ុន្មានថ្ងៃ​មុន​ទេ។ ការ​រចនា​រូបរាង​របស់វា​​ស្អាត​គួរ​សម ប៉ុន្តែ​អ្វី​ចាប់​អារម្មណ៍​គឺ​​ថ្ម​កាន់​ខ្លាំង។

អ្នក​នាង​ថា តម្លៃ​ជាង ១០០ អាច​ត្រូវ​ចិត្ត​អ្នក​ចង់​បានទូរសព្ទ​ស៊េរីមធ្យម ហើយ​ដែលមាន​ថាមពលថ្ម​កាន់​បាន​យូរ។
ម៉ូ​ឌែ​ល Nokia 2 ​មាន​ថា​ម​ពល​ថ្ម​ដល់​ទៅ 4100 mAh និង​បាន​បំពាក់​ដោយ​អេក្រង់​ទំ​ហំ 5 អ៊ី​ញ ប្រភេទ LTPS LCD HD display។ មាន​កាមេរ៉ា​ខាងក្រោយ​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល​ដែល​មាន​មុខងារ automatic scene detection និង auto focus​ និង​កាមេរ៉ា​ខាងមុខ​ទំហំ 5MP។

​ដំណើរការ​ជាមួយនឹង​ប្រ​ព័​ន្ធ​ប្រតិបត្តិការ Android Nougat អាច​ឡើង​ទៅ​ Android Oreo និង​មាន​មុខងារ​វៃឆ្លាត​ដូចជា Google Assistant​។

លោក Juho Sarvikas ប្រធាន​ផ្នែក​ផលិតផល​នៃ​ក្រុមហ៊ុន HMD Global ឲ្យ​ដឹង​ថា គ្រប់​ផ្នែក​ទាំងអស់ Nokia 2 រាប់​ចាប់​ពី display ទៅ​ដល់​ថាមពល​ថ្ម ពី chipset ទៅ​ដល់​ការ​រចនា​ប្រព័ន្ធ​ខាងក្នុង ត្រូវ​ផលិត​ឡើង​ឲ្យ​ស៊ី​ថាមពល​តិច​បំផុត​ពី​បន្ទះ​ថ្ម​ដ៏​ធំ​មួយ ផ្តល់​ឲ្យ​ស្មាតហ្វូន​​មួយ​នេះ​កាន់​ថ្ម​បាន​យូរ។

លោក​ថា ម៉ូដែល​ Nokia 2 ត្រូវបាន​ផលិតឡើងខុសប្លែក​ពី​ទូរ​ស​ព្ទ​ដទៃទៀ​ត ដោយ​​ថា​ម​ពល​ថ្ម​​អាច​កាន់​បាន​​រហូតដល់​ទៅ 2 ​ថ្ងៃ មិន​ចាំបាច់​ត្រូវកា​រសាក​ញឹកញាប់​នោះ​ទេ​​។

Nokia គឺជា​ប្រភេទ​ទូរសព្ទ​ដែល​ល្បី​ឈ្មោះ​ជា​យូរ​មក​ហើយ ចំពោះ​សមត្ថភាព​ធន់ រឹងមាំ។

លក្ខណៈ​ពិសេស​នៃបច្ចេកវិទ្យា របស់ Nokia 2
CPU: Qualcomm Snapdragon
ប្រព័ន្ធ​ប្រតិបត្តិការ: Android Nougat

RAM: RAM 1GB DDR3
ទំហំ​ផ្ទុក: 8GB (អាច​ថែម​មេម៉ូរី​ក្រៅ​បាន​ហូត​ដល់ទៅ 128GB ជាមួយ​កាត MicroSD)
អេក្រង់: 5.0 "HD 1280 x 720 LTPS LCD, In-Cell Touch, Corning® Gorilla® Glass 3

កាមេរ៉ា:
-កាមេរ៉ា​ខាងក្រោយ: 8MP ជាមួយ LED flash
-កាមេរ៉ា​ខាងមុខ: 5MP fixed focus
ថ្ម: 4100 mAh
ម៉ូឌែល Nokia 2 តម្លៃ​តាម​ហាង​នានា​ប្រហែល​ ១០៩ ដុល្លារ​អាមេរិក៕

ប្រភព៖ Sabay News